វេជ្ជបណ្ឌិតលោក Anthony Fauci នឹងចុះចេញពីតំណែងជាប្រធានទីប្រឹក្សា និងនាយកនៃវិទ្យាស្ថានជាតិអាឡែស៊ីនៅក្នុងខែធ្នូ
- BY
- autoadmin
- August 23, 2022
វេជ្ជបណ្ឌិតលោក Anthony Fauci ដែលជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដែលបានអ្នកដឹកនាំការឆ្លើយតបនៃជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ចាប់តាំងពីជំនាន់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ រហូតដល់លោក ចូ បៃដិន បានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែសីហា នេះថា លោកនឹងចុះចេញពីតំណែងក្នុងខែធ្នូ បន្ទាប់ពីបានបម្រើការងារអស់រយៈពេលជាង ៥ ទសវត្សរ៍។ លោក Fauci នឹងត្រូវចាកចេញពីមុខតំណែងជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋបាលលោក បៃដិន ក៏ដូចជាចុះចេញពីតំណែងជានាយកនៃវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ដែលគាត់បានកាន់តំណែងតាំងពីឆ្នាំ១៩៨៤។

លោក Fauci ដែលកំពុងមានវ័យ ៨១ឆ្នាំ បានបម្រើការក្រោមប្រធានាធិបតីអាមេរិកចំនួន ៧រូប ដោយចាប់ផ្តើមពីគណបក្សសាធារណរដ្ឋ គឺលោក Ronald Reagan ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយផ្តោតលើការគំរាមកំហែងនៃជំងឺឆ្លងដែលទើបនឹងកើត និងកើតឡើងជាថ្មី រួមទាំងមេរោគអេដស៍/ជំងឺអេដស៍ អេបូឡា ហ្ស៊ីកា ជំងឺគ្រុនពោះវៀន និងជំងឺ COVID-19។ លោក Fauci បានស៊ូទ្រាំនឹងការរិះគន់ពល និងអ្នកអភិរក្សផ្សេងៗ និងសូម្បីតែការគំរាមកំហែងដល់ជីវិតពីមនុស្សដែលជំទាស់នឹងការការពារដូចជា ការចាក់វ៉ាក់សាំង ការរក្សាគម្លាតសង្គម និងការបិទបាំងដែលគាត់បានតស៊ូមតិ ដើម្បីព្យាយាមកំណត់ភាពស្លាប់ដោយសារជំងឺរាតត្បាត COVID-19 ឱ្យនៅកម្រិតទាបបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






