ប្រធាននាយកដ្ឋានឧតុនិយមរបស់ប្រទេសហុងគ្រី ត្រូវបានបណ្តេញចេញពីតំណែង ដោយសារធ្វើការព្យាករណ៍អាកាសធាតុខុស ដែលនាំអោយប៉ះពាល់ដល់កម្មវិធីបាញ់កាំជ្រួចដ៏ធំមួយ
- BY
- autoadmin
- August 24, 2022
ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ថា រដ្ឋាភិបាលហុងគ្រី រងការរិះគន់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាហុងគ្រី លោក Lazlo Palkovic បានបញ្ជាឱ្យបណ្តេញប្រធាននាយកដ្ឋានឧតុនិយម លោកស្រី Cornelia Radiks និងលោក Yula Horvath នាយករង ចេញពីតំណែង។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ Orico បានរិះគន់នាយកដ្ឋានឧតុនិយមចំពោះកំហុសក្នុងការព្យាករណ៍ថា ព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងនឹងកើតមាន ដែលបានបង្ខំឱ្យលុបចោលកម្មវិធីបាញ់កាំជ្រួចដ៏ធំបំផុតរបស់អឺរ៉ុប ដើម្បីអបអរសាទរការបង្កើតប្រទេសហុងគ្រីនៅថ្ងៃទី ២០ ខែសីហា។ ខណៈដែរ នាយកដ្ឋានឧតុនិយមបានសុំទោស និងបាននិយាយថា ការព្យាករណ៍អាកាសធាតុគឺជាការព្យាករណ៍ ដែលអាចមានភាពមិនច្បាស់លាស់នៅពេលណាក៏បាន។
ចំណែក ពិភពអនឡាញក្នុងប្រទេសហុងគ្រីបានចោទសួរពីមូលហេតុនៃការបណ្តេញលោកស្រី Cornelia Radiks និងលោក Yula Horvath ដោយមនុស្សជាច្រើនបាននិយាយថា នេះមិនមែនជាប្រទេសផ្តាច់ការទេ គណបក្សប្រឆាំងបានអំពាវនាវឲ្យលុបចោលការបាញ់កាំជ្រួច និងថ្កោលទោសថា ជាការខ្ជះខ្ជាយថវិកាទៅវិញទេ៕




អត្ថបទ៖ Bee
ប្រភព៖ Khaosod
- Share This Post:






