តារាសម្តែងថៃ Pinky Savika បានស្រែកទ្រហោយំនិយាយទៅកាន់មេធាវីថា នាងមិនចង់ជាប់គុកនោះទេ
- BY
- autoadmin
- August 25, 2022
ថៃ៖ នៅតែជាករណីដែលមានការចាប់អារម្មណ៍ពីសង្គមនៅឡើយ ជាមួយនឹងរឿងរបស់តួតម្តែងស្រីជួរមុខរបស់ប្រទេសថៃ “Pinky Savika Chaiyadej” ជាមួយម្តាយ និងបងប្រុសរបស់នាង ដែលត្រូវបានចាប់ខ្លួនចូលទៅមន្ទីរឃុំឃាំង នៅក្នុងសំណុំរឿង ឆបោកលុយជាង២ពាន់លានបាត តាមរយៈការវិនិយោគ Forex-3D ។ ក្រោយពីតុលាការព្រហ្មទណ្ឌបានចេញដីកាច្រានចោលនៅសំណើសុំនៅក្រៅឃុំ ដោយសារសំណុំរឿងនេះមានអត្រាពិន័យខ្ពស់ និងមានជនរងគ្រោះច្រើននាក់ បណ្តាលឱ្យ Pinky និងម្តាយរបស់នាងត្រូវបានបញ្ជូនទៅពន្ធនាគារស្រីភ្លាម។

តាមរយៈព័ត៌មានចុងក្រោយពីសារព័ត៌មានថៃ បានបង្ហាញរឿងមួយ ដែលគេដឹងពីអ្នកខាងក្នុងនោះថា “កាលពីថ្ងៃមុន ទីប្រឹក្សាច្បាប់របស់ Pinky Sawika Chaiyadej និងម្តាយរបស់អ្នកនាង ក៏បានមកជួបពួកគេផងដែរ។ ក្រោយទទួលបានការបង្ហើបអោយដឹងថា តាមប្រភពព័ត៌មានផ្ទៃក្នុងកញ្ញា Pinky បានទ្រហោរយំ ក្នុងការប្រឹក្សារឿងការស្នើរសុំនៅក្រៅឃុំជាលើកទី ២ ហើយក្នុងខណៈពេលនេះដែរនៅមិនទាន់មានការតែងតាំងមេធាវីផ្ទាល់ខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែក៏មានមេធាវីល្បីៗជាច្រើនបានស្នើឈ្មោះចូលមកជួយនាងផងដែរ៕


អត្ថបទ៖ Bee
ប្រភព៖ komchadluek
- Share This Post:






