អន្តរជាតិ

កូរ៉េខាងជើងបានរាយការណ៍ពីករណីគ្រុនក្តៅថ្មីចំនួន ៤ ក្រោយទើបប្រកាសជ័យជម្នះលើជំងឺកូវីដ១៩ កាលពីដើមខែនេះ

BY
autoadmin
August 25, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុងហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានរាយការណ៍ពីករណីគ្រុនក្តៅថ្មីចំនួន ៤ បើទោះបីជាប្រទេសនេះទើបតែបានប្រកាសពីជ័យជម្នះរបស់ខ្លួនកាលពីដើមខែនេះ លើជំងឺ COVID-19 ក៏ដោយ។ ករណីត្រូវបានរកឃើញកាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Ryanggang ភាគឦសាន ហើយអាជ្ញាធរសុខាភិបាលក៏កំពុងដាក់ការបិទខ្ទប់ នៅក្នុងតំបន់ដែលមានការផ្ទុះករណីទាំងនេះ និងធ្វើតេស្ដ PCR លើអ្នកដែលមានរោគសញ្ញាគ្រុនក្តៅ។

រំលឹកដែរថា កាលពីដើមខែនេះ លោក គីម ជុងអ៊ុន បាននិយាយសុន្ទរកថាមួយដោយប្រកាសថា ប្រទេសរបស់គាត់បានយកឈ្នះក្នុងការប្រយុទ្ធរបស់ខ្លួន ដើម្បីទប់ទល់នឹងជំងឺ COVID-19 ក្រោយបានរាយការណ៍ករណីជំងឺ COVID-19 ដំបូងរបស់ខ្លួននៅក្នុងខែឧសភា។ ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើង និយាយថា ថ្នាក់ដឹកនាំនៅទីក្រុងព្យុងយ៉ាង បានបង្ហាញព័ត៌មានភ្លាមៗ ដើម្បីបង្កើនការរួបរួមផ្ទៃក្នុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងនេះ នៅមុនថ្ងៃបុណ្យជាតិរបស់កូរ៉េខាងជើង ដែលនឹងមកដល់នៅថ្ងៃទី០១ ខែកញ្ញា ខាងមុខនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Yonhap News Agency

Share This Post: