ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាកំពុងភ្ញាក់ផ្អើលជាមួយមេរោគ «គ្រុនផ្តាសាយប៉េងប៉ោះ» (Tomato Flu) ដែលត្រូវបានរកឃើញនៅក្នុងកុមារ និងបានរីករាលដាលនៅរដ្ឋភាគខាងត្បូងនៃប្រទេសនេះ

    BY autoadmin August 27, 2022
    ឥណ្ឌាកំពុងភ្ញាក់ផ្អើលជាមួយមេរោគ «គ្រុនផ្តាសាយប៉េងប៉ោះ» (Tomato Flu) ដែលត្រូវបានរកឃើញនៅក្នុងកុមារ និងបានរីករាលដាលនៅរដ្ឋភាគខាងត្បូងនៃប្រទេសនេះ

    នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ យោងតាមប្រភពព័ត៌មាន ដែលត្រូវបានគេរាយការណ៍ពីបញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើអ៊ីនធឺណិត សម្រាប់ព័ត៌មាននៃការផ្ទុះឡើង ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ (Tomato Flu) ដែលត្រូវបានរកឃើញនៅក្នុងកុមារ និងបានរីករាលដាលពាសពេញរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា។

    ក្រោយមកក៏មានរបាយការណ៍ព័ត៌មានជុំវិញពិភពលោកអំពីករណីរបស់ក្រសួងសុខាភិបាលឥណ្ឌាបានចេញមកធ្វើការបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ដោយគិតត្រឹមខែឧសភា ឆ្នាំ ២០២២ មានករណីចំនួន ៨២ រួមទាំងកុមារអាយុក្រោម ៥ ឆ្នាំ ជាមួយនឹងការផ្ទុះឡើងច្រើនបំផុតនៅក្នុងរដ្ឋ Kerala បន្ទាប់មកគឺតាមីលណាឌូ អូរីសា និងហារីយ៉ាណា។

    ចំណែកមូលហេតុហៅថាជា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ ព្រោះបើឆ្លងមេរោគ អ្នកជំងឺនឹងមានកន្ទួលក្រហមស្រដៀងនឹងប៉េងប៉ោះ បណ្តាលឱ្យឈឺចាប់ដល់រាងកាយ ហើយកុមារមានអាយុក្រោម ៥ ឆ្នាំគឺងាយរងគ្រោះដោយវីរុសនេះបំផុត ព្រោះ​តែ​មេរោគ​ងាយ​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយនឹងស្បែកដែលមានមេរោគ ស្បែកដែលមិនមានអនាម័យ ឬយកវត្ថុដែលមានមេរោគចូលទៅក្នុងមាត់។

    ដូច្នេះហើយសរុបសេចក្តីមក ជំងឺដែលកំពុងលេចចេញមួយហៅថា “ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ” បានប៉ះពាល់ដល់កុមារមួយចំនួននៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅប្រទេសឥណ្ឌា ដែលមានអាការៈពងបែកមាត់ និងបំពង់ក បានរកឃើញថាវាជាជម្ងឺ «ជំងឺដៃ ជើង និងមាត់» ឬជាភាសាអង់គ្លេសហៅថា ( Hand Foot Mouth Disease ) បង្កឡើងដោយមេរោគ “Coxsackie A16” ដែលរីករាលដាលក្នុងចំណោមកុមារ ប៉ុន្តែមានរោគសញ្ញាស្រាល ថែមទាំងអាចព្យាបាលអោយជាបាន៕

    អត្ថបទ៖ Bee
    ប្រភព៖ thairath

    Share This Post: