អន្តរជាតិ

អង្គការណាសាបានផ្អាកការបង្ហោះរ៉ុក្កែត Artemis I ដែលជាបេសកកម្មទៅឋានព្រះចន្ទថ្មីចុងក្រោយរបស់ខ្លួន ដោយសារបញ្ហាបច្ចេកទេស

BY
autoadmin
August 30, 2022

អ្នកវិទ្យាសាស្ត្ររបស់អង្គការណាសា បាននឹងកំពុងរៀបចំផែនការបេសកកម្មដើម្បីត្រឡប់ទៅឋានព្រះចន្ទវិញ ប៉ុន្តែកាលពីថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក) ពួកគេត្រូវបានបង្ខំចិត្តឱ្យពន្យារពេលការបង្ហោះរ៉ុក្កែតថ្មីចុងក្រោយបង្អស់របស់ខ្លួនសិន។ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នា នៅជិតមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា ដើម្បីធ្វើជាសាក្សីនៃបេសកកម្មទៅកាន់ឋានព្រះចន្ទជាលើកដំបូង ចាប់តាំងពីបេសកកម្មចុងក្រោយបង្អស់នៅក្នុងកម្មវិធី Apollo កាលពី ៥០ ឆ្នាំមុន។ ពួកគេបានតាមដានការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះរបស់ Artemis I ដែលដាក់ឈ្មោះតាមទេវកថាក្រិក។

Artemis I មានបញ្ហាគ្រឿងម៉ាស៊ីនមួយចំនួន ហើយមនុស្ស​ដែល​ត្រួត​ពិនិត្យ​បេសកកម្ម​មិន​បាន​កំណត់​ពេល​វេលា​ សម្រាប់​ការ​ព្យាយាម​លើក​ក្រោយ​របស់​ពួកគេ​ទេ។ ប៉ុន្តែពួកគេបាននិយាយថា ពួកគេអាចព្យាយាមម្តងទៀតនៅដើមថ្ងៃសុក្រ។ អ្នកគ្រប់គ្រងបេសកកម្ម លោក Mike Sarafin បាននិយាយថា គាត់ និងក្រុមរបស់គាត់ ត្រូវពិនិត្យមើលទិន្នន័យទាំងអស់ មុននឹងសម្រេចចិត្តថា ត្រូវចាប់ផ្តើមនៅពេលណា។ លោក​បាន​មាន​ប្រសាសន៍​ថា៖«យើង​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​បោះបង់​នៅ​ឡើយ​ទេ»។ ពួកគេ​សង្ឃឹម​ថា​ នឹង​ប្រើ​រ៉ុក្កែត​នេះ​ដើម្បី​បញ្ជូន​អវកាសយានិក​ត្រឡប់​ទៅ​ឋាន​ព្រះច័ន្ទ​នៅ​ឆ្នាំ​២០២៥៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: