លោក Jose Mourinho កំពុងមានកង្វល់ក្នុងចិត្ត ក្រោយកីឡាករ 9 នាក់កំពុងមានរបួស ខណៈដែលត្រូវប៉ះជាមួយនឹង Liverpool ក្នុងសប្ដាហ៍នេះ
- December 14, 2018
លោក Jose Mourinho កំពុងមានកង្វល់នៅក្នុងចិត្តបន្ទាប់ពីកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ចំនួន 9 រូបកំពុងមានបញ្ហារបួសដែលជាហេតុធ្វើឲ្យពួកគេមិនអាចចូលរួមជួយក្លឹបបិសាចក្រហម Manchester United លេងប្រឆាំងជាមួយនឹងក្លឹបហង្សក្រហម Liverpool បាននៅក្នុងសប្ដាហ៍នេះ។

បញ្ជីឈ្មោះកីឡាករដែលមានបញ្ហារបួសរបស់លោក Jose Mourinho បានកើនឡើងជាលំដាប់ ខណៈដែលលោក Jose Mourinho កំពុងត្រូវការកីឡាករជាចាំបាច់ដើម្បីទៅប្រកួតជាមួយនឹង Liverpool ក្នុងទឹកដី Anfield ក្នុងសប្ដាហ៍នេះ។ គិតមកត្រឹមពេលនេះក្លឹបបិសាចក្រហម Manchester United ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 6 ដែលដាច់ពិន្ទុពីចំណាត់ Top 4 ដល់ទៅ 8 ពិន្ទុឯណោះ។ នៅក្នុងសប្ដាហ៍នេះលោក Jose Mourinho នឹងបង្ខំចិត្តដាក់ខ្សែការពារ Eric Bailly និង Phil Jones ចូលលេងជំនួសខ្សែការពារ Marcos Rojo, Victor Lindelof និង Chris Smalling ដែលអវត្តមានមិនបានចូលរួមប្រកួតដោយសារតែរបួស។
ឈ្មោះកីឡាករទាំង 9 នាក់របស់បិសាចក្រហម Manchester United ដែលកំពុងមានរបួសមានដូចជា៖
1. Marcos Rojo
2. Victor Lindelöf
3. Anthony Martial
4. Chris Smalling
5. Alexis Sánchez
6. Diogo Dalot
7. Luke Shaw
8. Nemanja Matić
9. Matteo Darmian

បុត្រ
ប្រភព៖ 90min
- Share This Post:






