ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    «តើកូនៗរបស់ខ្ញុំស្លាប់ ព្រោះខ្ញុំរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំមែនទេ?»

    BY autoadmin December 15, 2018
    «តើកូនៗរបស់ខ្ញុំស្លាប់ ព្រោះខ្ញុំរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំមែនទេ?»

    ប្តីប្រពន្ធមួយគូ នាង Ruba Bibi និងលោក Saqib Mehmood ទាំងពីរមានហ្សែនដែលស្ថិតក្នុងស្ថានភាពម៉្យាងដែលមិនអាចព្យាបាលបាន ដូចនេះគឺវាមានន័យថា កូនរបស់ពួកគេមានឱកាស ១ ក្នុងចំណោម ៤ ដែលនឹងត្រូវស្លាប់ទៅវិញទាំងនៅជាទារក។ យ៉ាងណាមិញពួកគេបានបាត់បង់កូនបីដងរួចមកហើយ ពេលនេះសាច់ញាតិពួកគេខ្លះចង់ឱ្យពួកគេបែកគ្នា និងរៀបការម្តងទៀតរៀងៗខ្លួន។ នាង Ruba Bibi តែងចោទជាសំណួរថា តើមូលហេតុអ្វីបានជាកូនរបស់នាងត្រូវស្លាប់ទៅវិញម្តងហើយម្តងទៀត? ឬ ដោយសារតែនាងរៀបការជាមួយបងជីដូនមួយខ្លួន?

    ប្តីប្រពន្ធមួយគូនេះត្រូវបានគេឱ្យដឹងថា គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយនារីជាប្រពន្ធត្រូវបានបង្ខំឱ្យរៀបការជាមួយនឹង Saqib Mehmood ទាំងដែលការពិតគឺនាងចង់នៅបន្តការសិក្សារបស់នាង។ នាង Ruba Bibi គឺមិនដែលបានជួប Saqib Mehmood ម្តងណាឡើយមុនពេលដែលពួកគេរៀបការ ហើយពួកគេបានរៀបការជាមួយគ្នាកាលពីនាងមានអាយុ ១៧ឆ្នាំខណៈដែល Saqib Mehmood មានអាយុ ២៧ឆ្នាំ។ ដោយតែភាពក្មេងខ្ចី និងមិនហ៊ានជំទាស់បំណងគ្រួសារ និងឪពុកម្តាយ នាងក៏ព្រមទទួល Saqib Mehmood ធ្វើជាស្វាមី។ យ៉ាងណាមិញរឿងហេតុចេះតែបន្តមាន ដោយកូនទី១​ របស់នាងមានឈ្មោះថា Hassan មិនមានការលូតលាស់ដូចក្មេងដទៃឡើយ ខ្លួនរបសគេមិនលូតលាស់​ ប៉ុន្តែក្បាលរបស់គេកានតែធំ។

    ចូលមកដល់ឆ្នាំ២០១០ នាង Ruba ក៏មានកូនមួយទៀតដែលជាលទ្ធផលការធ្វើតេស្តបានបង្ហាញថា កូនទី២ ឈ្មោះ Alishbah របស់នាងក៏មានជំងឺកោសិកា (I-cell disorder) នេះដែរ។ កូនរបស់នាងក៏ស្លាប់ទៅវិញបន្ទាប់ពីគេមានអាយុ ៣ឆ្នាំ ក្នុងឆ្នាំ២០១៣ គឺមួយឆ្នាំក្រោយពេលដែល Hassan ស្លាប់។ ក្រោយមកពេលនាងមានពពោះកូនទី៣ មានការណែនាំឱ្យនាងទម្លាក់កូនចេញ ដោយសារនាងមិនអាចមានកូនឱ្យមានសុខភាពល្អបានទេ ប៉ុន្តែនាងមិនព្រម។ ក្រោយមកកូនទី៣ របស់ពួកគេ Inara ក៏បានចាប់កំណើត ហើយក៏មានជំងឺកោសិកា (I-cell disorder) ដូចគ្នា។ ចំណែកប្តីរបស់គាត់វិញ គឺមិនដែលស្អប់ខ្ពើមកូនដែលមានលក្ខណៈមិនគ្រប់គ្រាន់ទាំង៣ របស់ពួកគេឡើយ គាត់តែងតែនិយាយថា «ត្រូវមានអំណរគុណ» ។ ក្រោយមក Inara ក៏បានស្លាប់ដូចគ្នា ដែលពេលនេះហើយគឺនាង Ruba Bibi ព្រមជឿថា សំណាងអាក្រក់ដែលតែងតែកើតមកលើកូនៗរបស់នាង គឺមានទាក់ទងជាមួយការរៀបការជាមួយបងជីដូនមួយខ្លួនឯងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ bbc

    Share This Post: