ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពេជ្រពណ៌លឿងទំហំ ៥៥២ការ៉ាត់ដ៏ធំបំផុតរប​ស់អាមេរិកខាងជើង បានបង្ហាញខ្លួនយ៉ាងកក្រើកនៅលើទីផ្សារ

    BY autoadmin December 15, 2018
    ពេជ្រពណ៌លឿងទំហំ ៥៥២ការ៉ាត់ដ៏ធំបំផុតរប​ស់អាមេរិកខាងជើង បានបង្ហាញខ្លួនយ៉ាងកក្រើកនៅលើទីផ្សារ

    ក្រុមហ៊ុន Dominion Diamond Mines របស់ប្រទេសកាណាដា និងក្រុមហ៊ុន Rio Tinto បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើទីផ្សារកាលពីថ្ងៃសុក្រ ដោយពួកគេបានបង្ហាញពេជ្រដ៏ធំបំផុតដែលមិនធ្លាប់មាននៅអាមេរិកខាងជើង និងមានទំហំប៉ុនស៊ុតមាន់។ ពេជ្រពណ៌លឿងមួយនេះមានទំហំ ៥៥២ការ៉ាត់ ដែលត្រូវបានគេរកឃើញកាលពីខែតុលា ហើយវាគឺជាការរកឃើញដ៏អស្ចារ្យសម្រាប់អាមេរិកខាងជើង ដោយវាបានបំបែកកំណត់ត្រាចាស់របស់ពេជ្រដែលមានឈ្មោះថា «foxfire» ដែលមានអាយុកាល២ពាន់លានឆ្នាំ និងមានទំហំ ១៨៧.៧ ការ៉ាត់ កាលពីឆ្នាំ ២០១៥។

    ពេជ្រពណ៌លឿងនេះ គឺជាពេជ្រមួយក្នុងចំណោមពេជ្រធំបំផុតទាំង ៣០ របស់ពិភពលោក ដោយពេជ្រធំបំផុតដែលបានជាប់កំណត់ត្រាគឺ Cullinan ដែលមានទំហំ ៣,១០៦ការ៉ាត់ ហើយត្រូវបានគេរកឃើញនៅជិតទីក្រុងប្រេតូរី ប្រទេសអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ១៩០៥ តែក្រោយមកវាត្រូវបានគេកាត់ជាបំណែកៗ។ ហើយពេជ្រដែលធំជាងគេទី២គឺ Lucara ដែលវាមានទំហំ ១,១០៩ការ៉ាត់ និងទី៣ គឺ Excelsior ដែលមានទំហំ ៩៩៥ការ៉ាត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ mining

    Share This Post: