Marcelo និយាយថា៖ ពេលនេះ Real Madrid កំពុងនឹកកីឡាករល្អបំផុតក្នុងលោក
- December 15, 2018
ខ្សែការពារស្លាបធ្វេងរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Marcelo និយាយថា៖ ពេលនេះ Real Madrid កំពុងតែនឹករំលឹក Ronaldo ប៉ុន្ដែ Marcelo បាននិយាយថា៖ វាគ្រាន់គឺជារំពឹងទុកតែប៉ុណ្ណោះដែល Ronaldo អាចត្រលប់មកវិញ។

បន្ទាប់ពីរួមរស់ជាមួយនឹង Real Madrid អស់រយៈពេល 9 រដូវកាលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានចាកចេញពី Real Madrid ទៅកាន់ Juventus កាលខែកក្កដាកន្លងទៅ។ ក្លឹបអធិរាជសរ Real Madrid យល់ឃើញថាបន្ទាប់ពីអវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងរដូវកាលនេះ Real Madrid កំពុងខិតខំប្រឹងប្រែងដើម្បីស្វែងរកពិន្ទុនៅក្នុងលីគកំពូល Laliga យ៉ាងខ្លាំងមែនទែន ខណៈដែលពេលនេះ Real Madrid តាមពីក្រោយ Barcelona ដល់ទៅ 5 ពិន្ទុ។
ខ្សែការពារ Marcelo បាននិយាយយ៉ាងច្បាស់ថា៖ ពេលនេះ Real Madrid កំពុងនឹកកីឡាករល្អបំផុតនៅលើពិភពលោក។ Marcelo បានបន្ដទៀតថា៖ Ronaldo គឺជាមិត្តភកិ្តដ៏ជិតស្និតរបស់ខ្ញុំដូចជា Luka Modric និង Sergio Ramos ជាដើម។ វាច្បាស់នៅពេលដែលកីឡាករល្អបំផុតនៅក្នុងលោកមិនបានលេងឲ្យក្រុមរបស់យើង ពួកយើងប្រាកដជានឹកគាត់ខ្លាំង។

បុត្រ
ប្រភព៖ Goal
- Share This Post:






