ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លុយធ្លាក់ពីលើមេឃជាច្រើន បានធ្វើឱ្យហ្វូងមនុស្សជ្រួលជ្រើមចូលរើសប្រសាចនៅទីក្រុងហុងកុង

    BY autoadmin December 17, 2018
    លុយធ្លាក់ពីលើមេឃជាច្រើន បានធ្វើឱ្យហ្វូងមនុស្សជ្រួលជ្រើមចូលរើសប្រសាចនៅទីក្រុងហុងកុង

    ថ្មីៗនេះវីដេអូមួយបានលេចឡើងនៅបណ្តាញហ្វេសប៊ុក ដែលបានបង្ហាញពីបុរសម្នាក់ស្លៀកពាក់ខោអាវពណ៌ខ្មៅ ដែលប្រកាសថា «ថ្ងៃនេះថ្ងៃទី១៥ ខែធ្នូ គឺជាថ្ងៃដ៏ធំរបស់ FCC ក្នុងការប្រកាសការប្រណាំងធ្វើពាណិជ្ជកម្ម ខ្ញុំសង្ឃឹមថាគ្រប់គ្នានៅទីនេះនឹងយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍ដ៏សំខាន់នេះ … ខ្ញុំមិនដឹងថាតើមានអ្នកណាម្នាក់ជឿថាលុយអាចធ្លាក់ពីលើមេឃបានទេ» បន្ទាប់ពីបានបញ្ចប់ការនិយាយរបស់គាត់ គេឃើញមានក្រដាសប្រាក់ជាច្រើនត្រូវបានគេទម្លាក់ពីលើដំបូលនៃអាគារមួយ។

    បុរសម្នាក់នេះមានឈ្មោះពិតថា Wong Ching-kit និងត្រូវបានគេជឿថា ជាម្ចាស់ទំព័រហ្វេសប៊ុក Epoch Cryptocurrency ដែលជាទំព័រលើកកំពស់ការបញ្ចូលគ្នានៃ cryptocurrency ហើយគាត់ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «Coin Young Master»។ របាយការណ៍មួយបានបង្ហាញថា លោក Wong ជាម្ចាស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា Coin’s Group ហើយក្រុមហ៊ុននេះដំបូងឡើយត្រូវបានគេហៅថា Oscar Holding Group នៅឆ្នាំ២០១៧ ប៉ុន្តែឈ្មោះនេះត្រូវបានផ្លាស់ប្តូរកាលពីថ្ងៃទី៣ ខែកក្កដាឆ្នាំនេះ។ យ៉ាងណាមិញនៅមិនទាន់មានរបាយការណ៍ណាមួយប្រាប់ពីមូលហេតុពិតនៃការបាចលុយពីលើមេឃនេះទេ ប៉ុន្តែលោក Wong នឹងត្រូវបានពិន័យជាទឹកប្រាក់ ៥,០០០ ដុល្លារហុងកុង និងត្រូវជាប់ពន្ធនាគារប្រហែល ១២ខែ ដោយសារការធ្វើបែបនេះគឺខុសច្បាប់ និងប៉ះពាល់ដល់តំបន់នោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ scmp

    Share This Post: