កីឡា

ពិតជាខ្លាំងដូចឈ្មោះមែន! ក្រុម ឱម៉ាល់ FC រំពឹង 100% ថានឹងឈ្នះក្រុម ហេង សុខលាភ នៅក្នុងថ្ងៃស្អែកនេះថែមទាំងសុតបញ្ចូលទីក្រុមមួយនេះអោយបានច្រើនគ្រាប់ទៀតផង

BY
Khmernote Media
March 3, 2018

កាលពីម្សិលមិញក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ ឱម៉ាល់ FC ដែលត្រូវប៉ះជាមួយនឹងក្រុម ហេង សុខលាភ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យនេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម ឱម៉ាល់ FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះការប្រកួតជាមួយនឹងក្រុម ហេង សុខលាភ នៅក្នុងថ្ងៃស្អែកនេះអ្នកតំណាងក្រុម ឱម៉ាល់ FC បានប្រាប់ថា៖ ចំពោះក្រុម ហេង សុខលាភ ដែលគាត់ត្រូវប៉ះជាមួយនេះគាត់គិតថាក្រុមមួយនេះគឺមិនសូវខ្លាំងប៉ុន្មានទេ ទោះបីជាក្រុម ហេង សុខលាភ ជាក្រុមបំបែកចេញពីក្រុម បងឆើត ក៏ដោយ ដូច្នោះនៅក្នុងការប្រកួតថ្ងៃស្អែកនេះក្រុមរបស់គាត់រំពឹងទុក 100% ថានឹងឈ្នះក្រុម ហេង សុខលាភ លើសពីនេះទៅទៀតក្រុម ឱម៉ាល់ FC បានរំពឹងទុកថានឹងអាចសុតបញ្ចូលទីក្រុម ហេង សុខលាភ បានច្រើនគ្រាប់ទៀតផង។

អ្នកតំណាងក្រុម ឱម៉ាល់ FC បានបន្ដទៀតថា៖ ចំពោះការប្រកួតនេះគាត់ជឿជាក់លើការលេងរបស់កូនក្រុមគាត់ ព្រោះកូនក្រុមរបសគាត់គឺជាកីឡាករខ្លាំងដែលធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតជាច្រើនថែមទាំងធ្លាប់ឈ្នះពានរង្វាន់ជាច្រើនទៀតផង។ ទោះបីជាក្រុម ឱម៉ាល់ FC មានកីឡាករអាជីពពីររូបចូលរួមលេងជាមួយក៏ដោយ ក៏អ្នកតំណាងក្រុមមួយនេះយល់ឃើញថា កីឡាករអាជីពពេលខ្លះសមត្ថភាពលេងមិនដល់កូនក្រុមរបស់គាត់ផង ដូច្នោះគាត់ទុកចិត្តកូនក្រុមរបស់គាត់ច្រើនជាងកីឡាករអាជីព។

ក្រុម ឱម៉ាល់ FC បានបង្កើតឡើងរយៈពេល 7 ឆ្នាំមកហើយ ដោយដើមកំណើតនៃការបង្កើតក្រុមនេះគឺដោយសារតែក្រុមរបស់គាត់លេងបាល់សុតបាល់ត្រូវសំបុកសត្វ ឱម៉ាល់ ធ្វើអោយសត្វ ឱម៉ាល់ ដេញទិច គាត់ក៏គិតថាសត្វ ឱម៉ាល់ សម្រុកវាយបកមកលើសត្រូវជាក្រុមដោយសហការណ៍គ្នាបានល្អ ដូច្នោះក្រុមរបស់គាត់បានបង្កើតឡើងដាក់ឈ្មោះ ឱម៉ាល់ និងយកយុទ្ធសាស្រ្ដសត្វ ឱម៉ាល់ មកលេងក្នុងការប្រកួត។

ចំពោះការប្រកួតពានរង្វាន់ Ganzberg Cup វិញក្រុម ឱម៉ាល់ FC បានចូលរួមទាំង 3 រដូវកាលតែម្ដង ដោយឈានទៅដល់វគ្គ 8 ក្រុមចុងក្រោយដូចគ្នាទាំងរដូវកាលទី 1 និងទី 2 ហើយនៅក្នុងរដូវកាលទី 3 នេះគាត់រំពឹងទុកថានឹងធ្វើបានល្អជាងនេះទៅទៀត។ លើសពីនេះទៅទៀតគាត់បានបន្ថែមថា៖ ការប្រកួតពានរង្វាន់ Ganzberg Cup ដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer នេះគឺគាត់យល់ថាល្អ ព្រោះក្រុមហ៊ុន Ganzberg Beer បានផ្ដល់ឱកាសអោយយុវជនជាច្រើនបានចូលរួមប្រកួតបញ្ចេញសមត្ថភាពលើទីលាន ហើយគាត់បានសំណូមពរអោយយុវជនទាំងអស់គួរតែចាកឆ្ងាយពីគ្រឿងញៀនមកលេងកីឡាវិញទើបជាការប្រសើរ។

បុត្រ

Share This Post: