រថភ្លើងទេសចរណ៍ជប៉ុននឹងត្រូវបានរចនាឡើងឱ្យដូចជាផ្ទះឈើបុរាណ Kyoto និងមានរចនាបទ ៦រដូវ នៅឆ្នាំ២០១៩
សេវាកម្មរថភ្លើងនៅប្រទេសជប៉ុនត្រូវបានកំណត់ឱ្យផ្តល់ជូននូវបទពិសោធប្រណីតដ៏ពិសេសមួយ ជាមួយនឹងការរចនាផ្នែកខាងក្នុងយ៉ាងលម្អិត ដែលវាត្រូវបានបំផុសគំនិតដោយផ្ទះឈើបុរាណ Kyoto របស់ជប៉ុន ដែលជាទូទៅត្រូវបានគេមើលឃើញនៅទីក្រុងក្យូតូមុនឆ្នាំ១៩៥០។ ក្រុមហ៊ុនផ្លូវដែកដែលមានឈ្មោះថា Kyo-train GARAKU គឺជាប្រភេទរថដែក Kyo ជំនាន់ទី២ ដែលនឹងត្រូវដឹកអ្នកដំណើររវាងស្ថានីយ៍ Osaka Umeda និង Kyoto Kawaramachi ។ ការរចនាផ្ទៃខាងក្នុងជាលក្ខណៈផ្ទះបុរាណនេះ នឹងផ្តល់ឱ្យអ្នកដំណើរនូវអារម្មណ៍ប្លែកនៅពេលដែលពួកគេធ្វើដំណើររវាងស្ថានីយ៍ទាំងពីរ។
រថភ្លើងនេះនឹងមាន ៦ទូផ្សេងគ្នា ដែលមានរចនាបទតាមរដូវកាលរបស់ពួកគេដោយ ទូទី១ ផ្តល់ជូននូវអារម្មណ៍រដូវស្លឹកឈើជ្រុះដោយប្រើស្លឹកឈើ, ទូទី២ ផ្តល់ជូននូវរដូវរងាដោយមានការតុបតែងដោយដើមឫស្សីមួយប្រភេទ, ទូទី៣ ផ្តល់ជូនជាមួយនឹងនិទាឃរដូវ (cherry blossom), ទូទី៤ រដូវក្តៅដែលត្រូវបានតំណាងដោយ hollyhock, ទូទី៥ និង ៦ គឺផ្តល់ជូននូវអារម្មណ៍នារដូវស្លឹកឈើជ្រុះ និងដើមនិទាឃរដូវ។ លើសពីនេះទៅទៀតក្រុមហ៊ុនបានដាក់បង្អួចរាងជារង្វង់នៅក្នុងរថភ្លើង ហើយបានបន្ថែមសួនច្បារជប៉ុនខ្នាតតូចដើម្បីឱ្យពួកគេសម្រាកលម្ហែកាយ។ ខណៈពេលដែលផ្ទៃខាងក្នុងនៃរថភ្លើងមើលទៅស្អាត អ្នកដំណើរមិនចាំបាច់បង់ថ្លៃសំបុត្រពិសេស ឬកក់ទុកឡើយ។ ការបើកបរនេះនឹងត្រូវចំណាយត្រឹមតែ ៤០០យ៉េនប៉ុណ្ណោះ (៣.៥៣ដុល្លារ) ។ ផ្លូវដែក Kyo-train GARAKU គ្រោងនឹងចេញដំណើរជាលើកដំបូងនៅខែមីនាឆ្នាំ២០១៩៕




អត្ថបទ៖ លីដា
ប្រភព៖ nextshark