ក្លឹបបិសាចក្រហម Manchester United នឹងខាតបង់ប្រាក់រាប់លានផោន ប្រសិនបើបណ្ដេញលោក Mourinho ចេញពីដំណែង
- December 18, 2018
ក្លឹបបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការខាតបង់ច្រើន ប្រសិនបើក្លឹបយក្សរបស់អង់គ្លេសមួយនេះបណ្ដេញលោក Jose Mourinho ចេញពីដំណែង។

ក្រោយចាញ់ក្លឹបហង្សក្រហម Liverpool កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោក Jose Mourinho កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនមិនពេញចិត្តចំពោះការដឹកនាំរបស់លោក Mourinho នឹងទាមទារឲ្យបណ្ដេញលោក Jose Mourinho ចេញពីដំណែង។ ហើយសម្ពាធកាន់តែធ្ងន់គឺក្លឹបបិសាចក្រហម Manchester United នៅពេលក្រោយក្លឹបដែលកំពុងក្នុងចំណាត់ថ្នាក់ Top 4 ដល់ទៅ 11 ពិន្ទុ។
ហើយប្រសិនបើក្លឹបបិសាចក្រហម Manchester United ចង់បណ្ដេញលោក Jose Mourinho ចេញពីដំណែងនោះ Manchester United អាចនឹងប្រឈមមុខខាតបង់ប្រាក់ដល់ទៅ 24លានផោន ដោយសារតែលោក Jose Mourinho ទើបតែសម្រេចបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United កាលពី 11 ខែមុនដោយជាហេតុធ្វើឲ្យ Manchester United ខាតបង់ប្រាក់ 1 ភាគ 4 ប្រសិនបើពួកគេបណ្ដេញគ្រូបង្វឹករូបនេះចេញពីដំណែង។

បុត្រ
ប្រភព៖ Goal
- Share This Post:






