ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការផឹកភេសជ្ជៈប៉ូវកម្លាំងហួសកម្រិត នឹងធ្វើឱ្យមានឱកាសកើតជំងឺដាច់សរសៃខួរក្បាលដល់ទៅ៥ដង

    BY autoadmin December 19, 2018
    ការផឹកភេសជ្ជៈប៉ូវកម្លាំងហួសកម្រិត នឹងធ្វើឱ្យមានឱកាសកើតជំងឺដាច់សរសៃខួរក្បាលដល់ទៅ៥ដង

    យើងទាំងអស់គ្នាដឹងហើយថា ពួកយើងចូលចិត្តផឹកភេសជ្ជៈប៉ូវកម្លាំងខ្លាំងណាស់ ទាំងពេលកំពុងធ្វើការ ជួបជុំគ្នា និងពេលយប់ -ល-។ ឥឡូវនេះប្រហែលជាពេលវេលាដែលអ្នកគួរតែកាត់បន្ថយហើយ ព្រោះអ្នកជំនាញបានព្រមានថា អ្នកអាចនឹងមានឱកាសកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ៥ដង ប្រសិនបើអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងច្រើនហួសកម្រិត ហើយការព្រមាននេះក៏បង្ហាញដែរថា ការញៀនរបស់ចូលចិត្តភេសជ្ជៈប៉ូវកម្លាំងកំពុងជំរុញឱ្យមានការកើនឡើងនៃជំងឺបេះដូងទៀងផង។ យ៉ាងណាមិញរបាយការណ៍នេះបានឱ្យដឹងថា ភេសជ្ជៈតែ ១កំប៉ុង គឺល្មមគ្រប់គ្រាន់ដើម្បីឱ្យអ្នកប្រឈមមុខនឹងជំងឺបេះដូងទៅហើយ។

    អ្នកស្រី Trudie Lobban ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ Arrhythmia Alliance បានប្រាប់ឱ្យដឹងថា ខណៈដែលភេសជ្ជៈប៉ូវកម្លាំងកំពុងតែពេញនិយមសំរាប់យើងរាល់គ្នា យើងគួរតែផឹកវាក្នុងបរិមាណសមល្មម ព្រោះជាតិកាហ្វេអុីនរបស់ភេសជ្ជៈប៉ូវកម្លាំងទាំងនេះនឹងធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកដើរមិនបានល្អទោះបីជាអ្នកមិនមានប្រវត្តិកើតជំងឺបេះដូងក៏ដោយ។ យើងទាំងអស់គ្នាក៏ប្រហែលជាដឹងហើយថា ការផឹកកាហ្វេ ៥-៦ កែវគឺមិនល្អ ប៉ុន្តែភេសជ្ជៈប៉ូវកម្លាំងគឺមានផលប៉ះពាល់ជាងកាហ្វេទៅទៀត។ ដោយសារតែការប៉ះពាល់ច្រើនបែបនេះហើយទើបពេលនេះប្រទេសអង់គ្លេស ហាមមិនឱ្យយុវជនក្រោម១៨ឆ្នាំ ទិញ ឬផឹកភេសជ្ជៈប៉ូវកម្លាំងឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ ladbible

    Share This Post: