ខ្មែរណូត

ស្វែងរក

  • កីឡា

    ថ្លៃជាងខ្សែប្រយុទ្ធ Ronaldo ទៀត! ក្លឹបបិសាចក្រហម Manchester United ត្រៀមលុយជិត 100លានផោន ដើម្បីដេញថ្លៃអ្នកចាំទី Ter Stegen ពី Barcelona

    BY Khmernote Media March 3, 2018
    ថ្លៃជាងខ្សែប្រយុទ្ធ Ronaldo ទៀត! ក្លឹបបិសាចក្រហម Manchester United ត្រៀមលុយជិត 100លានផោន ដើម្បីដេញថ្លៃអ្នកចាំទី Ter Stegen ពី Barcelona

    ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមកញ្ចប់លុយយ៉ាងក្រាស់តែម្ដងក្នុងការត្រៀមទិញអ្នកចាំទី Marc-Andre ter Stegen ពីក្លឹបអ្នកមានបុណ្យ Barcelona ដែលតម្លៃផ្ទេរត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃដល់ទៅ 89លានផោន។

    ជាមួយនឹងការរំពឹងទុកថាអ្នកចាំទី David De Gea អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់ក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនេះ។ ក្លឹបបិសាចក្រហម Manchester United បានរៀបចំផែនការទុកជាមុនក្នុងការត្រៀមដេញថ្លៃអ្នកចាំទី Marc-Andre ter Stegen ជាមួយនឹងតម្លៃផ្ទេរដែលនឹកស្មានពុំដល់។

    លោក Jose Mourinho បានដាក់ឈ្មោះអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះចូលទៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ដែលត្រៀមនឹងទិញនៅក្នុងរដូវកាលក្រោយនេះ។ អ្នកចាំទី Marc-Andre ter Stegen ត្រូវបានគេរឹពឹងទុកថាអាចនឹងដើរតួយ៉ាងសំខាន់ក្នុងការត្រៀមជំនួសដំណែងរបស់អ្នកចាំទី David De Gea ដែលអាចនឹងចាកចេញពីបិសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ។ ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមលុយជិត 100លានផោន ក្នុងការដេញថ្លៃអ្នកចាំទី Marc-Andre ter Stegen ពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay