កីឡា

Ole Gunnar Solskjaer៖ អតីតខ្សែរប្រយុទ្ធរបស់ក្លឹប Manutd នឹងត្រូវតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន

BY
Khmernote Media
December 19, 2018

ក្លឹប Manchester United បានប្រកាសថាពីគ្រូបង្វឹកថ្មីដែលនឹងដឹកនាំបន្តនៅលើវេបសាយរបស់ពួកគេកាលពីល្ងាចថ្ងៃអង្គារដោយកំហុសបញ្ចេកទេសប៉ុន្តែទំព័រនេះត្រូវបានលុបចោលវិញ។ Solskjaer ដឹកនាំក្លឹបនៅលើទឹកដីប្រទេសន័រវែសប៉ុន្តែរដូវកាលឆ្នាំ 2018 របស់ពួកគេបានបញ្ចប់ក្នុងរដូវរងារហើយមិនទាន់ចាប់ផ្តើមឡើងវិញទេរហូតដល់ខែមីនា។

អតីតកីឡាករជម្រើសជាតិន័រវែស Solskjaer រូបនេះនឹងត្រូវតែងតាំងជំនួសលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារហើយបានជ្រើសយកលោក Mike Phelan ដែលជាអតីតគ្រូបង្គូលរបស់ក្រុម Man United ធ្វើជាជំនួយការរបស់គាត់។ គួរបញ្ជាក់ថាលោក Solskjaer បានស៊ុតបញ្ចូលទីបាន ១២៦គ្រាប់ឲក្លឹប Manchester United ក្នុងរយះពេល ១១រដូលកាល។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC

Share This Post: