ខ្មែរណូត

ស្វែងរក

  • កីឡា

    Manchester United ត្រៀមលុយ 40លានផោន ដើម្បីនាំយកលោក Mauricio Pochettino ពីក្លឹប Tottenham Hotspur

    BY Khmernote Media December 19, 2018
    Manchester United ត្រៀមលុយ 40លានផោន ដើម្បីនាំយកលោក Mauricio Pochettino ពីក្លឹប Tottenham Hotspur

    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដែលបច្ចុប្បន្នកំពុងតែដឹកនាំក្លឹបមាន់ខ្នាយមាស Tottenham Hotspur នោះកំពុងក្លាយជាបេក្ខភាពកំពូលរបស់ក្លឹបក្នុងការចូលមកដឹកនាំក្លឹបបិសាចក្រហម Manchester United ក្រោយពេលលោក Jose Mourinho ត្រូវបានបណ្ដេញចេញពីដំណែងកាលពីម្សិលមិញ។

    ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ទុកសម្រាប់ត្រៀមដណ្ដើមយកគ្រូបង្វឹក Mauricio Pochettino ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur។ លោក Pochettino គឺជាគោលដៅដ៏សំខាន់របស់ក្លឹបបិសាចក្រហម Manchester United ក្រោយពេលលោក Jose Mourinho ត្រូវបានក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញកាលពីម្សិលមិញ។ ក្រៅពីលោក Pochettino ក្លឹបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane ដូចគ្នា ហើយក្លឹបពិចារណាបុគ្គលទាំងពីរនេះគឺជាបេក្ខភាពកំពូលរបស់ក្លឹប ប៉ុន្ដែលោក Pochettino នៅតែស្ថិតនៅជាជម្រើសដំបូងរបស់ក្លឹបបិសាចក្រហម Manchester United ជានិច្ច។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ នៅក្នុងរដូវកាលក្រោយនេះ ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងចំណាយទឹកប្រាក់ដល់ទៅ 40លានផោន ដើម្បីនាំយកលោក Mauricio Pochettino មកកាន់ទឹកដី Old Trafford ខណៈដែលពេលនេះកុងត្រារបស់លោក Mauricio Pochettino ជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅសល់ 5 ឆ្នាំទៀត។

    បុត្រ

    ប្រភព៖ Goal

    Share This Post: