ក្រុមហ៊ុនហុងដាប្រកាសគ្រោងនឹងបញ្ចេញម៉ូតូអគ្គិសនីច្រើនជាង ១០ ប្រភេទ ឱ្យបានមុនឆ្នាំ២០២៥
- BY
- autoadmin
- September 16, 2022
ក្រុមហ៊ុនហុងដា (Honda) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងណែនាំម៉ូតូអគ្គិសនីចំនួន ១០ ប្រភេទ ឬច្រើនជាងនេះ នៅត្រឹមឆ្នាំ២០២៥ ហើយខ្លួននឹងផ្តោតសំខាន់លើទីផ្សារអាស៊ី និងអឺរ៉ុប ជាជាងទីផ្សារនៅអាមេរិកខាងជើង។ ក្រុមហ៊ុនផលិតយានយន្តដ៏ធំរបស់ពិភពលោកមួយនេះ ក៏បានចែករំលែកស្លាយមួយដែលបង្ហាញពីរូបភាពនៃគំរូម៉ូតូអគ្គិសនីចំនួន ១១ ប្រភេទ ហើយម៉ូតូភាគច្រើន មើលទៅដូចជាក្រុមម៉ូតូអូតូ ឬប្រភេទកូនទា។ ក្រុមហ៊ុន Honda កំពុងបង្កើតវេទិកា «FUN» ថ្មីមួយ ហើយគ្រោងនឹងបង្ហាញម៉ូដែលអគ្គិសនី «ខ្នាតធំ» ចំនួន ៣ នៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប ចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥។

ក្រុមហ៊ុនក៏កំពុងធ្វើការលើម៉ូតូសម្រាប់ក្មេងៗផងដែរ ដោយផ្អែកលើម៉ាស៊ីន powertrain និងបច្ចេកវិទ្យាថ្ម Solid-state battery ដើម្បីផ្តល់ថាមពលដល់គ្រប់ម៉ូដែល ដែលខ្លួនគ្រោងនឹងបង្ហាញនៅមុនឆ្នាំ២០២៥។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបន្តផលិតម៉ូដែលម៉ាស៊ីនចំហេះ ប៉ុន្តែបានសន្យាថា នឹងធ្វើឱ្យពួកគេកាន់តែមានភាពស្និទ្ធស្នាលនឹងបរិស្ថាន ដោយនឹងផលិតម៉ូតូប្រភេទជា «flex-fuel» ដែលអាចប្រើប្រាស់ឥន្ធនៈមានមូលដ្ឋានលើអេតាណុល E20 និង E100 នៅឆ្នាំ២០២៣ និង២០២៥។
ទោះយ៉ាងណាក៏ដោយ ម៉ូដែលទាំងនោះនឹងមិនមានលក់នៅក្នុងសហរដ្ឋអាមេរិកទេ ខណៈក្រុមហ៊ុនហុងដា ក៏គ្រោងនឹងធ្វើឱ្យអាជីវកម្មម៉ូតូគ្មានជាតិកាបូន (carbon neutral) នៅត្រឹមឆ្នាំ២០៤០ ខណៈម៉ូដែលអគ្គិសនីនឹងជំរុញឱ្យមានប្រហែល ១៥% នៃការលក់ម៉ូតូរបស់ខ្លួននៅឆ្នាំ២០៣០។ ទាំងអស់នេះសំដៅទៅលើយុទ្ធសាស្ត្រអគ្គិសនី ដែលហាក់ដូចជាមិនសូវជាបន្ទាន់ប៉ុន្មាន ប៉ុន្តែស្របតាមក្រុមហ៊ុនផលិតរថយន្តដទៃទៀត ដូចជា Ford និង GM ជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget
- Share This Post:






