ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារកកើតមុនកំណត់៣ខែ និងគ្មានពោះវៀន ពេទ្យប្រាប់ថាមានឱកាសរស់តែ១ភាគរយ ប៉ុន្តែ២ខែក្រោយមកក៏….

    BY autoadmin December 20, 2018
    ទារកកើតមុនកំណត់៣ខែ និងគ្មានពោះវៀន ពេទ្យប្រាប់ថាមានឱកាសរស់តែ១ភាគរយ ប៉ុន្តែ២ខែក្រោយមកក៏….

    ទារកអាយុ៨ខែម្នាក់ ដែលបានកើតមកដោយគ្មានពោះវៀនត្រូវបានត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីទារកនេះបានតស៊ូនូវឱកាសតិចជាង ១ភាគរយ ក្នុងការរស់រានមានជីវិត។ ទារកម្នាក់នេះមានឈ្មោះថា Rowan គាត់បានកើតមុនពេលកំណត់រយៈបីខែ ដែលមានឪពុកឈ្មោះ Daniel Breyts និងម្តាយឈ្មោះ Jessica Novac ។ ពួកគាត់ត្រូវបានក្រុមគ្រូពេទ្យប្រាប់ឱ្យរៀបចំលាដំណើររបស់ Rowan ពីព្រោះគេមានជំងឺម៉្យាងដោយកើតមកគ្មានពោះវៀនដែលអាចរស់រានមានជីវិតឡើយ មានន័យថាគាត់មិនអាចញ៉ាំ ឬលូតលាស់បាន និងអាចស្លាប់ដោយចៃដន្យ។

    ទារក Rowan បានកើតក្នុងខែមេសា គឺ៣ខែ មុនថ្ងៃកំណត់នៃកំណើតរបស់គាត់ និងមានទំងន់ ១ផោន និង៦អោន។ ប៉ុន្មានថ្ងៃក្រោយមកវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យអំពីរោគសញ្ញានៃជំងឺ necrotizing enterocolitis (NEC គឺជាជម្ងឺធ្ងន់ធ្ងរដែលប៉ះពាល់ដល់ពោះវៀន និងជាទូទៅកើតលើទារកដែលកើតមិនគ្រប់ខែ)។ យ៉ាងណាមិញមូលហេតុនៅតែមិនទាន់ច្បាស់លាស់ ប៉ុន្តែគ្រូពេទ្យជឿថាជាលិកាពោះវៀនអាចនឹងចុះខ្សោយដោយសារតែខ្វះអុកស៊ីសែន និងលំហូរឈាម ហើយពោះវៀនរបស់ទារកនឹងមិនអាចផ្ទុកកាកសំណល់បានទេ ដូច្នេះបាក់តេរី និងលាមកអាចលេបចូលពោះដែលបណ្តាលឱ្យមានការឆ្លង និងអាចស្លាប់ភ្លាម។

    ក្រុមគ្រូពេទ្យប្រាប់ Breyts និង Novac ដែលជាឪពុកម្តាយរបស់ Rowan ថា ទារកនេះមានឱកាសតិចជាង ១ភាគរយ ក្នុងការរស់រានមានជីវិត ព្រោះបើគ្មានពោះវៀនធំគាត់មិនអាចញ៉ាំអ្វីបានទេ គាត់នឹងមិនលូតលាស់ទេ ហើយគាត់ក៏មានទំហំតូចពេកក្នុងការសង្ឃឹមទទួលយកការប្តូរសរីរាង្គ។ ក្រោយអស់រយៈពេលជាងពីរខែបន្ទាប់មក គូស្វាមីភរិយានេះបានរង់ចាំការស្លាប់ Rowan ប៉ុន្តែបែរជាបន្តធ្វើឱ្យមានសុខភាពប្រសើរឡើងទៅវិញ។ ឪពុកម្តាយរបស់ Rowan មានការសប្បាយចិត្តជាខ្លាំង ហើយក៏សម្រេចទាក់ទងមកមន្ទីរពេទ្យម្តងទៀតដើម្បីពិនិត្យមើលអាការរបស់ Rowan​ ។ ៤ថ្ងៃក្រោយមក Rowan ក៏ទទួលបានការវះកាត់យ៉ាងជោគជ័យ បន្ទាប់ពីសម្រាក ២០៩ថ្ងៃ នៅ NICU នៅឯមន្ទីរពេទ្យ Riley សម្រាប់កុមារ ឥឡូវនេះ Rowan មានទំងន់ ១៣ផោន និង ៩អោន Rowan ទីបំផុតក៏អាចត្រលប់ទៅផ្ទះវិញ ហើយវាពិតជារឿងអព្ភូតហេតុមួយសម្រាប់ទារកមួយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ med.news

    Share This Post: