អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានអ៊ុយក្រែនថា សង្គ្រាមអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះ

BY
autoadmin
September 17, 2022

ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា បានច្រានចោលការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់អ៊ូសបេគីស្ថាន លោកពូទីន បានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយ ដើម្បីការពារអ្វីដែលលោកបាននិយាយថា ជាផែនការរបស់លោកខាងលិច ដើម្បីបំបែកប្រទេសរុស្ស៊ី។

លោក​បាន​និយាយ​ថា ទីក្រុង​ម៉ូស្គូ​មិន​ប្រញាប់​ប្រញាល់​រឿងនៅ​អ៊ុយក្រែននោះ​ទេ ហើយគោលដៅរបស់ខ្លួននៅតែមិនផ្លាស់ប្តូរ។ លោកពូទីន បាននិយាយដោយញញឹមថា៖«អាជ្ញាធរទីក្រុងគៀវ បានប្រកាសថា ពួកគេបានបើកដំណើរការ និងកំពុងធ្វើប្រតិបត្តិការប្រឆាំងយ៉ាងសកម្ម។ វាគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់ លើការបញ្ជូនកងកម្លាំងរបស់គាត់នៅក្នុងតំបន់ Kharkov ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីមួយសប្តាហ៍មុន ដែលបានជំរុញឱ្យមានការរិះគន់ជាសាធារណៈខ្លាំងមិនធម្មតាពីអ្នកអត្ថាធិប្បាយយោធារុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: