កីឡា

បិសាចក្រហម Manchester United ផ្ដល់ប្រាក់ឲ្យគ្រូបង្វឹកថ្មីប្រមាណ 50លានផោន ដើម្បីទិញកីឡាករនៅខែមករាខាងមុខនេះ

BY
Khmernote Media
December 20, 2018

ក្លឹបបិសាចក្រហម Manchester United នឹងផ្ដល់ប្រាក់ឲ្យលោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបបិសាចក្រហម Manchester United ចំនួន 50លានផោន ដើម្បីទិញកីឡាករថ្មីចូលក្លឹបនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ។

អនុប្រធានប្រតិបត្តិរបស់ក្លឹបបិសាចក្រហម Manchester United លោក Ed Woodward យល់ឃើញថាក្លឹបមានកង្វះខាតកីឡាករនៅក្នុងក្រុម ដូច្នោះលោកគ្រោងនឹងផ្ដល់ប្រាក់ខ្លះដល់លោក Ole Gunnar Solskjaer ដែលចូលមកជំនួសដំណែងលោក Jose Mourinho ទុកសម្រាប់ទិញកីឡាករថ្មីនៅក្នុងខែមករាខាងមុខនេះ។

ក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ ក្លឹបបិសាចក្រហម Manchester United ផ្ដោតសំខាន់លើខ្សែការពារ Toby Alderweireld របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងខ្សែការពារស្លាបស្ដាំ Douglas Costa របស់ក្លឹបសេះបង្កង់ Juventus។ ដោយកីឡាករទាំងពីរនេះបិសាចក្រហម Manchester Untied គ្រោងនឹងចំណាយប្រាក់អស់ប្រមាណជាង 50លានផោន។

បុត្រ

ប្រភព៖ Goal

Share This Post: