ខ្មែរណូត

ស្វែងរក

  • កីឡា

    អតីតខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Pepe អាចនឹងមក Premier League នាខែមករាខាងមុខនេះ

    BY Khmernote Media December 20, 2018
    អតីតខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Pepe អាចនឹងមក Premier League នាខែមករាខាងមុខនេះ

    អតីតខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Pepe អាចនឹងមកចូលរួមជាមួយនឹងក្លឹប Wolverhampton Wanderers ដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូល Premier League នាខែមករាខាងមុខនេះ។

    ក្លឹប Wolverhampton Wanderers កំពុងតាមប្រមាញ់យកកីឡាករចាស់ៗរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់មកចូលរួមជាមួយនឹងក្លឹប ខណៈដែលពេលនេះកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ 3 រូបកំពុងប្រកបអាជីពនៅក្នុងក្លឹបរបស់លីគកំពូល Premier League មួយនេះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ទាំង 3 រូបនោះមានដូចជាអ្នកចាំទី Rui Patricio ខ្សែបម្រើ Joao Moutinho និងខ្សែបម្រើ Ruben Neves ហើយនៅខែមករាខាងមុខនេះ Pepe អាចនឹងមកចូលរួមជាមួយនឹង Wolverhampton Wanderers ក្រោយកុងត្រាជាមួយនឹងក្លឹប Besiktas បានបញ្ចប់ក្នុងពេលថ្មីៗនេះ។

    បុត្រ

    ប្រភព៖ 90min

    Share This Post: