ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែបម្រើ Leroy Sane ត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹបមេឃខៀវ Man City ខណៈដែលក្លឹបអធិរាជសរ Real Madrid កំពុងចាប់អារម្មណ៍រូបគេ

    BY Khmernote Media March 3, 2018
    ខ្សែបម្រើ Leroy Sane ត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹបមេឃខៀវ Man City ខណៈដែលក្លឹបអធិរាជសរ Real Madrid កំពុងចាប់អារម្មណ៍រូបគេ

    ខ្សែបម្រើ Leroy Sane បានត្រៀមខ្លួនក្នុងការចាកចេញពីក្លឹបមេឃខៀវ Manchester City នៅរដូវក្តៅខាងមុខនេះ ខណៈដែលក្លឹបអធិរាជសរ Real Madrid មានគម្រោងចង់បានខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមកជំនួសដំណែងខ្សែប្រយុទ្ធ Gareth Bale។

    នៅក្នុងរដូវកាលនេះខ្សែបម្រើ Leroy Sane បានបង្ហាញទំរង់លេងយ៉ាងល្អមែនទែនធ្វើអោយក្លឹបធំៗនៅក្នុងតំបន់អឺរ៉ុបចង់បានខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ។ តាមសារពត៌មានមួយរបស់ប្រទេសអេស្ប៉ាញបាននិយាយថា៖ ខ្សែបម្រើរូបនេះហាក់ដូចជាពុំសូវមានទំនាក់ទំនងល្អជាមួយនឹងលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City។ លោក Pep Guardiola តែងតែដាក់ខ្សែបម្រើ Leroy Sane នៅក្នុងជម្រើសទី 2 ដែលលោក Pep ចូលចិត្តខ្សែបម្រើ Kevis De-Bruyne ច្រើនជាង Sane ទោះបីជាខ្សែបម្រើ Leroy Sane បង្ហាញទំរង់លេងល្អយ៉ាងណាក៏ដោយ។

    យ៉ាងណាវិញក្លឹបអធិរាជសរ Real Madrid បានរៀបចំគម្រោងក្នុងការផ្ទេរខ្សែបម្រើរូបនេះចេញពីក្លឹបមេឃខៀវ Manchester City នៅក្នុងរដូវកាលក្រោយ ព្រោះ Real Madrid គិតថាខ្សែបម្រើ Leroy Sane នឹងដើរតួយ៉ាងសំខាន់ក្នុងការជំនួសដំណែងខ្សែប្រយុទ្ធ Gareth Bale។ ហើយខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹបមេឃខៀវ Manchester City ផងដែរ។

    បុត្រ

    សម្រួលអត្ថបទពីសារពត៌មានអេស្ប៉ាញ elgoldigital

    Share This Post:
    MPO4D jitutoto mpo4d Mpoplay