សហរដ្ឋអាមេរិក បានចោទប្រកាន់បុគ្គលចិនពីរនាក់ពីបទលួចព័ត៌មានកម្មសិទ្ធិបញ្ញា
នាយកដ្ឋានយុត្តិធម៌អាមេរិក US Department of Justice (DOJ) បានចោទប្រកាន់ជនជាតិចិនពីរនាក់គឺលោក Zhu Hua និង Zhang Shilong ដោយបានចោទប្រកាន់ពួកគេពីបទលួចព័ត៌មានកម្មសិទ្ធិបញ្ញា និងព័ត៌មានអាជីវកម្មសម្ងាត់របស់អាមេរិក និងជុំវិញពិភពលោកទៅឱ្យរដ្ឋាភិបាលចិន។ លោក Rod Rosenstein អគ្គមេធាវីរងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ពួក Hacker ជនជាតិចិនបានទទួលព័ត៌មានពាណិជ្ជកម្ម និងរដ្ឋាភិបាលដោយគ្មានការអនុញ្ញាតពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។
យ៉ាងណាមិញក្រុងប៉េកាំងបានថ្កោលទោសម្តងហើយម្តងទៀត នូវអ្វីដែលខ្លួនហៅថាការចោទប្រកាន់គ្មានមូលដ្ឋានដោយសហរដ្ឋអាមេរិក ដែលនេះគឺជាសកម្មភាពប្រឆាំងនឹងប្រទេសចិនលើបញ្ហាសន្តិសុខអ៊ិនធើណែត ហើយក្រុងប៉េកាំងបានសម្តែងការប្តេជ្ញាចិត្តបង្ក្រាបរាល់ទម្រង់នៃការវាយប្រហារតាមអ៊ិនធឺរណែតដោយអនុលោមទៅតាមច្បាប់ឱ្យបាន។


អត្ថបទ៖ លីដា
ប្រភព៖ cgtn