ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Muay Thai ផ្តល់ឱ្យអ្នកប្រដាល់កុមារ ១,០០០ដុល្លារ ក្នុងមួយប្រកួត តែវាហាក់ដូចជាប្តូរជាមួយនឹងជីវិតរបស់ពួកគេ

    BY autoadmin December 21, 2018
    Muay Thai ផ្តល់ឱ្យអ្នកប្រដាល់កុមារ ១,០០០ដុល្លារ ក្នុងមួយប្រកួត តែវាហាក់ដូចជាប្តូរជាមួយនឹងជីវិតរបស់ពួកគេ

    រូបភាពខាងក្រោមនេះបង្ហាញពីភាពពិតនៃល្បែងប្រដាល់សេរីរបស់កុមារនៅប្រទេសថៃ (Muay Thai) ដែលកុមារត្រូវបានគេបង់ប្រាក់រហូតដល់ ១,០០០ដុល្លារ (៨០០ផោន) ដើម្បីប្រកួតម្តងៗ។ ការប្រកួតដ៏ចម្រូងចម្រាសដែលត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសអាស៊ីនេះយ៉ាងមានប្រជាប្រិយភាពយ៉ាងខ្លាំង និងបានទាក់ទាញមនុស្សរាប់ពាន់នាក់នៅពេលពួកគេប្រកួតគ្នាម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ កីឡានេះក៏មានគ្រោះថ្នាក់ផងដែរ ដោយកាលពីខែមុនកីឡាករប្រដាល់ម្នាក់វ័យ ១៣ឆ្នាំ បានស្លាប់ ដោយសារការហូរឈាមក្នុងខួរក្បាលមួយថ្ងៃក្រោយពីត្រូវបានគេដួលសន្លប់ក្នុងពេលប្រកួត។

    សាកលវិទ្យាល័យ Mahidol របស់ប្រទេសថៃបានបោះពុម្ពផ្សាយការសិក្សាមួយកាលពីខែមុនដែលបានឱ្យដឹងថា ការអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៥ឆ្នាំ ទៅប្រដាល់អាចបណ្តាលឱ្យមានការខូចខាតខួរក្បាលក្នុងទម្រង់ខុសៗគ្នា។ ក៏ប៉ុន្តែលោក Sukrit Parekrithawet ដែលតំណាងឱ្យជំរំបណ្តុះបណ្តាលបាននិយាយថា អ្នកប្រដាល់ត្រូវតែចាប់ផ្តើមពីវ័យក្មេងដើម្បី «ឈាមជាអ្នកប្រដាល់»។ គាត់បានបន្ថែមថា ប្រសិនបើអ្នកមិនអនុញ្ញាត្តិឱ្យអ្នកប្រដាល់់ក្មេងៗ រៀនសូត្រវិធីរបស់ពួកគេតាំងពីក្មេងទៅ តើពួកគេអាចមានភាពខ្លាំងក្លា និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីប្រកួតប្រជែងយ៉ាងដូចម្តេច? យើងហៅវាថា «ឈាមជាអ្នកប្រដាល់» ដែលអ្នកត្រូវតែមានទេពកោសល្យតាំងតែពីតូចទៅ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: