ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid៖ គ្មានការពិចារណាយកលោក Jose Mourinho មកដឹកនាំនៅឯ Real Madrid វិញឡើយ

    BY Khmernote Media December 21, 2018
    Real Madrid៖ គ្មានការពិចារណាយកលោក Jose Mourinho មកដឹកនាំនៅឯ Real Madrid វិញឡើយ

    ក្លឹបអធិរាជសរ Real Madrid បានប្រកាសថា៖ គ្មានការពិចារណាក្នុងការយកលោក Jose Mourinho មកដឹកនាំក្លឹបម្ដងទៀតទេ ក្រោយពេលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញកាលពីដើមសប្ដាហ៍នេះ។

    ទោះបីជាក្លឹបអធិរាជសរ Real Madrid ធ្លាប់បណ្ដេញលោក Jose Mourinho ម្ដងរួចក៏ដោយ ប៉ុន្ដែលោក Jose Mourinho នៅតែមានទំនាក់ទំនងល្អជាមួយនឹងប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez និងនាយកកីឡាកររបស់ Real Madrid គឺលោក Jose Angel Sanchez។ អ្នកទាំងពីរនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលេចលឺដំណឹងថាលោក Jose Mourinho នឹងត្រលប់មកកាន់ក្លឹបអធិរាជសរ Real Madrid សារជាថ្មី ខណៈដែលពួកគេមិនមានគម្រោងអ្វីតតែសោះ។

    ពេលនេះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះកំពុងជឿទុកចិត្តលើលោក Santiago Solari ដែលកំពុងតែដឹកនាំក្លឹបអធិរាជសរ Real Madrid ឡើងទំរង់លេងឡើងវិញ ហើយក្លឹបអធិរាជសរ Real Madrid បានប្រកាសថា គ្មានការពិចារណាយកលោក Jose Mourinho មកកាន់ Real Madrid វិញឡើង។

    Share This Post: