បើកឆាកតន្ត្រី INTERNATIONAL WOMEN’S DAY GANZBERG UBER CONCERT ភ្លាម ឈីន រតនៈ បង្កភាពសប្បាយរីករាយភ្លែត
- March 3, 2018
នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំការប្រគុំតន្ត្រី INTERNATIONAL WOMEN’S DAY GANZBERG UBER CONCERT ដើម្បីអបអរសាទទិវាសិទ្ធិនារីអន្តរជាតិ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងជាច្រើន។ គ្រាន់តែបើកឆាកកម្មវិធីតន្ត្រីភ្លាម តារាចម្រៀង ឈីន រតនៈបានធ្វើការបកស្រាយចម្រៀងចំនួន៣បទជាប់គ្នា ធ្វើឲ្យកក្រើកឆាកតន្ត្រី ហើយបងប្អូនទស្សនិកជនចូលរួមទស្សនារាំកម្សាន្តយ៉ាងរីករាយ។
គួរបញ្ជាក់ផងដែរថា នារាត្រីនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រគល់រង្វាន់ទឹកប្រាក់ ១០,០០០ដុល្លារ ចំនួន៣រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ ចំនួន១០០រង្វាន់, រថយន្ត Ford Ranger ថ្មីស្រឡាងចំនួន០១គ្រឿង, និងដំណើរកំសាន្តទៅកាន់ទ្វីបអ៊ឺរ៉ុប ចំនួន០១រង្វាន់ ហើយនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុន GANZBERG បានបន្ថែមរង្វាន់សរុបរហូតដល់ ១,៥០០,០០០ដុល្លារឯណោះ៕






- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






