ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចេះខ្លាំងពេក! លួចថតវិដេអូគូស្នេហ៍គេ គិតចង់បង្ហោះក្នុងន័យអប់រំ ចុងក្រោយប្រឈមមុខនឹងការជាប់ពន្ធនាគារ

    BY autoadmin December 22, 2018
    ចេះខ្លាំងពេក! លួចថតវិដេអូគូស្នេហ៍គេ គិតចង់បង្ហោះក្នុងន័យអប់រំ ចុងក្រោយប្រឈមមុខនឹងការជាប់ពន្ធនាគារ

    មិនប្រាកដថាវាជាការអប់រំសាធារណជន ឬជាការទាក់ទាញចំណាប់អារម្មណ៍ពីបុរសជនជាតិឥណ្ឌូនេស៊ីអាយុ ២០ឆ្នាំម្នាក់នេះ ដោយគាត់ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារដោយសារការបង្ហោះវីដេអូមួយនៅលើអ៊ីនធឺណិត។ យោងតាមទំព័រ Detik បានឱ្យដឹងថាបុគ្គលម្នាក់នេះឈ្មោះថា Fuad បានចូលក្នុងហាងកាហ្វេមួយកន្លែងជាមួយនឹងជីដូនមួលរបស់គាត់ ភ្លាមនោះពួកគេបានឃើញគូស្នេហ៍មួយគូអង្គុយនៅតុក្បែរនោះ ដោយធ្វើនូវទង្វើមិនសមរម្យជាសាធារណៈ។ បុគ្គល Fuad នៅពេលបានឃើញហេតុការណ៍នោះ ក៏លួចថតវិដេអូរបស់ពួកគេ ដោយគិតថានឹងអាចបង្ហោះចែកចាយក្នុងន័យអប់រំដល់មនុស្សផ្សេងទៀត ហើយវិដេអូនោះត្រូវបានបង្ហោះកាលពីថ្ងៃច័ន្ទទី ១៧ ខែធ្នូ។

    យ៉ាងណាមិញបុគ្គល Fuad ទំនងជាមិនដឹងថា ការថត និងការបង្ហោះវីដេអូបែបនេះគឺខុសនឹងច្បាប់នោះទេ ដែលជាលទ្ធផលគាត់ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់។ យោងតាមប៉ូលីសបានអោយដឹងថា បុគ្គល Fuad បានអះអាងថា គាត់បានថតវីដេអូនេះព្រោះគាត់ «ខកចិត្ត» នឹងសកម្មភាពរបស់គូស្នេហ៍មួយគូនេះ នៅក្នុងគំនិតរបស់បុគ្គល Fuad គាត់គិតថា វាមិនអីទេក្នុងការចម្លងវីឌីអូ និងបង្ហោះវាដើម្បីធ្វើឱ្យអាម៉ាស់មុខអ្នកទាំងនោះ ប៉ុន្តែមេរៀននេះបានធ្លាក់មកលើគាត់ទៅវិញ ដោយគាត់ត្រូវមកជាបគុកជំនួស។

    ទោះបីជាវីដេអូនេះមិនមានភាពអាសអាភាសយ៉ាងណាក៏ដោយ ក៏ប៉ូលីសបាននិយាយថា អ្វីដែលលោក Fuad បានធ្វើ គឺប្រឆាំងនឹងច្បាប់អេឡិចត្រូនិចសម្រាប់ការផ្សព្វផ្សាយមាតិកាវីដេអូអសីលធម៌តាមអ៊ិនធឺណិត។ ស្របពេលនេះលោក Fuad ប្រឈមមុខនឹងលទ្ធភាពនៃការជាប់ពន្ធនាគារ ខណៈដែលការស៊ើបអង្កេតនៅតែបន្ត៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: