អន្តរជាតិ
អ្នកជំនាញព្រមានថា រលកយក្សស៊ូណាមិនឹងវាយប្រហារឥណ្ឌូណេស៊ីម្តងទៀត (មានវីដេអូ)
BY autoadmin
December 24, 2018
ឥណ្ឌូនេស៊ី៖ ក្រុមអ្នកជំនាញបានព្រមានកាលពីថ្ងៃអាទិត្យថា រលកយក្សស៊ូណាមិ ដែលសម្លាប់មនុស្សជាង២២០នាក់ និងរបួសរាប់រយនាក់អាចបន្តកើតឡើងម្តងទៀតទៅលើឥណ្ឌូណេស៊ី។ ខណៈពេលដែលសកម្មភាពរបស់ភ្នំភ្លើងនៅតែបន្ត ការបង្កឱ្យមានរលកយក្សស៊ូណាមិម្តងទៀតគឺមិនអាចខ្វះបាននោះទេ។ លោក Richard Teeuw នៃសកលវិទ្យាល័យ Portsmouth ក្នុងប្រទេសអង់គ្លេសបាននិយាយថា លទ្ធភាពនៃការរញ្ជួយដីបន្ថែមទៀតនៅច្រកសមុទ្រ Sunda គឺខ្ពស់ដដែល ខណៈពេលដែលភ្នំភ្លើង Anak Krakatoa កំពុងស្ថិតក្នុងដំណាក់កាលកំពូលរបស់វា ហើយវាអាចបង្កឱ្យមានការបាក់ដីបន្ថែមទៀតនៅតំបន់នោះ៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia