ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិតជនជាតិចិនរៀនជំនាញគីមីវិទ្យា បែកគំនិតផ្សំសារធាតុគីមីបំពុលមិត្តភក្តិរួមបន្ទប់

    BY autoadmin December 24, 2018
    និស្សិតជនជាតិចិនរៀនជំនាញគីមីវិទ្យា បែកគំនិតផ្សំសារធាតុគីមីបំពុលមិត្តភក្តិរួមបន្ទប់

    ជនល្មើសឈ្មោះ Yukai Yang អាយុ ២២ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បានយកសារធាតុ thallium ដែលជាសារធាតុ គ្មានពណ៌ គ្មានរសជាតិ និងជាសារធាតុផ្សំនៅក្នុងថ្នាំបំពុលកណ្តុរ ដាក់ចូលក្នុងចំណីអាហារ និងភេសជ្ជៈរបស់ជនរងគ្រោះឈ្មោះ Juwan Royal ដែលជាមិត្តរួមបន្ទប់។ យោងតាមព្រះរាជអាជ្ញាបានឱ្យដឹងថា លោក Yang ដែលជាជនជាតិចិនម្នាក់នេះ បានបំពុល Juwan Royal រយៈពេលជាច្រើនខែមកហើយ ដោយជនរងគ្រោះចេះតែវិលមុខ ញ័រ និងក្អួត ហើយអាការរោគរបស់គាត់កាន់តែអាក្រក់ទៅៗ។

    យោងទៅតាមលោក John Morganelli មេធាវីប្រចាំតំបន់ខលន័មតុនបានឱ្យដឹងថា លោក Yang បានបន្ថែមសារធាតុ thallium ទៅក្នុងទឹក ទឹកដោះគោ និងទឹកខ្ពុរមាត់ឱ្យជនរងគ្រោះ។ បន្ទាប់ពីការធ្វើតេស្តឈាមរួច Juwan Royal ត្រូវបានរកឃើញភាពវិជ្ជមាននៃ thallium ក្នុងអត្រា ៣.៦ មីក្រូក្រាមក្នុងមួយលីត្រ ដែលវាលើសពីការកំណត់សុវត្ថិភាពចំពោះមនុស្សធម្មតា។ មេធាវីប្រចាំតំបន់លោក Abe Kassis បាននិយាយថា គាត់អាចនឹងស្លាប់បើគាត់មិនបានពិនិត្យទាន់ពេលវេលា ព្រោះសារធាតុ thallium គឺជាសារធាតុពុល។

    យ៉ាងណាមិញលោក Yang ដែលបានចូលខ្លួនកាលពីថ្ងៃព្រហស្បតិ៍បានសារភាពថា គាត់បានទិញថ្នាំ thallium តាមអនឡាញ ដើម្បីបំពុលខ្លួនគាត់ប្រសិនបើពិន្ទុរបស់គាត់ធ្លាក់ចុះ។ ហើយបច្ចុប្បន្ននេះលោក Yang កំពុងស្ថិតនៅក្នុងពន្ធនាគារជំនួសឱ្យការបង់ប្រាក់ធានាចំនួន ២០០,០០០ដុល្លារ ដោយជាប់ក្នុងការចោទប្រកាន់ប៉ុនប៉ងធ្វើឃាត រំលោភបំពានធ្ងន់ធ្ងរ ការរំលោភបំពានធម្មតា និងគ្រោះថ្នាក់ដោយមិនប្រុងប្រយ័ត្ន៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: