ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខួប ១ឆ្នាំ នៃការដាក់ពន្ធនាគារអ្នកសារព័ត៌មានរ៉យទ័រ ២រូប នៅភូមា ស្របពេលមេធាវីពួកគេដាក់ពាក្យបណ្តឹងឡើងទៅឧទ្ធរណ៍

    BY autoadmin December 24, 2018
    ខួប ១ឆ្នាំ នៃការដាក់ពន្ធនាគារអ្នកសារព័ត៌មានរ៉យទ័រ ២រូប នៅភូមា  ស្របពេលមេធាវីពួកគេដាក់ពាក្យបណ្តឹងឡើងទៅឧទ្ធរណ៍

    ក្រុមមេធាវីបានកំពុងតែដាក់ពាក្យបណ្តឹងឡើងទៅឧទ្ធរណ៍កាលពីថ្ងៃច័ន្ទនេះ ក្នុងករណីអ្នកសារព័ត៌មានរ៉យទ័រពីររូប ដែលត្រូវបានភូមាដាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទាក់ទិននឹងវិបត្តិជនជាតិមូស្លីមរូហិងយ៉ា។ អ្នកសារព័ត៌មានរ៉យទ័រពីររូបនេះមានឈ្មោះ Wa Lone អាយុ ៣២ឆ្នាំ និង Kyaw Soe Oo អាយុ ២៨ឆ្នាំ ដោយពួកគេត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០១៧ និងត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ៧ឆ្នាំ ចំពោះអ្វីដែលព្រះរាជអាជ្ញាបានចោទថា ជាការរំលោភលើច្បាប់សម្ងាត់ជាផ្លូវការលើប្រតិបត្តិការសន្តិសុខរបស់មីយ៉ាន់ម៉ា។

    ការផ្តន្ទាទោសមកលើពួកគេកាលពីខែកញ្ញា បានធ្វើឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីពិភពលោកមកកាន់ប្រទេសភូមា ដែលរួមមានលោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានស្នើឱ្យមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសានស៊ូជី ធ្វើការអន្តរាគមន៍ចំពោះបញ្ហានេះ។ យ៉ាងណាក៏ដោយការអំពាវនាវឱ្យមានការដោះលែងពួកគេបានបាត់ដំណឹង ហើយសូម្បីតែលោកស្រី អ៊ុងសានស៊ូជី ក៏មិនមានការបកស្រាយព័ត៌មានជាសាធារណៈ។ ក្នុងថ្ងៃច័ន្ទនេះ មេធាវីសម្រាប់គូបណ្តឹងបានដាក់ពាក្យបណ្តឹងឡើងទៅឧទ្ធរណ៍ដើម្បីដោះស្រាយ។ នៅក្នុងសវនាការ មេធាវីរបស់អ្នកសារព័ត៌មានលោក L.Kun Ring Pan បានប្រាប់ចៅក្រមថា ការផ្តន្ទាទោសរយៈពេលប្រាំពីរឆ្នាំនេះគឺជាកំហុសមួយ ពួកគេសង្ឃឹមថានឹងទទួលបានភាពត្រឹមត្រូវ និងដំណឹងល្អចំពោះបញ្ហានេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ reuters

    Share This Post: