អន្តរជាតិ
អាមេរិកទើបតែបង្អួតផ្កាយរណបថ្មីមិនប៉ុន្មានផង ឥឡូវដល់វេនចិនបង្អួតផ្កាយរណបខ្លួនវិញម្តង
BY autoadmin
December 25, 2018
ប្រទេសចិនបានសាកល្បងបាញ់បង្ហោះផ្កាយរណបបច្ចេកវិទ្យាទូរគមនាគមន៍លេខ ៣ (No 3 telecommunication) របស់ខ្លួន ក្នុងថ្ងៃអង្គារ៍ ទី២៥ ខែឆ្នូនេះ។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ០០និង ៥៣នាទីព្រឹក (ម៉ោងនៅក្រុងប៉េកាំង) អមដោយកាំជ្រួចរ៉ុក្កែត Long March-3C ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ស៊ីចាង ក្នុងខេត្ត ស៊ីឈួន ភាគនិរតីប្រទេសចិន។ ផ្កាយរណបនេះត្រូវបានបង្កើត និងផលិតដោយសាជីវកម្មវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន៕




អត្ថបទ៖ លីដា
ប្រភព៖ chinadaily