កីឡា

ពេជ្រ សោភា កូរពេញឆាក GANZBERG ច្រៀងផង រាំផង សប្បាយកប់

BY
Khmernote Media
March 3, 2018

នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំការប្រគុំតន្ត្រី INTERNATIONAL WOMEN’S DAY GANZBERG UBER CONCERT ដើម្បីអបអរសាទទិវាសិទ្ធិនារីអន្តរជាតិ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីឈ្មៅះជាច្រើន។ គ្រាន់តែ តារាចម្រៀង ពេជ្រ សោភា បង្ហាញខ្លួននៅលើឆាកភ្លាម បានបញ្ចេញក្បាច់រាំកូរពេញឆាក GANZBERG ធ្វើឲ្យ Fan ស្រែកហ៊ោចង់បែកបំពង់ក។

គួរបញ្ជាក់ផងដែរថា នារាត្រីនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រគល់រង្វាន់ទឹកប្រាក់ ១០,០០០ដុល្លារ ចំនួន៣រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ ចំនួន១០០រង្វាន់, រថយន្ត Ford Ranger ថ្មីស្រឡាងចំនួន០១គ្រឿង, និងដំណើរកំសាន្តទៅកាន់ទ្វីបអ៊ឺរ៉ុប ចំនួន០១រង្វាន់ ហើយនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុន GANZBERG បានបន្ថែមរង្វាន់សរុបរហូតដល់ ១,៥០០,០០០ដុល្លារឯណោះ៕

Share This Post: