ខ្មែរណូត

ស្វែងរក

  • កីឡា

    ស្វីតណាស់ ! ពេជ្រ សោភា ហៅ ព្រាប សុវត្ថិ ថា “បងស្នាយ” ហើយច្រៀងអោបគ្នាលើឆាកតន្ត្រី GANZBERG កាលពីយប់មិញ

    BY Khmernote Media March 4, 2018
    ស្វីតណាស់ ! ពេជ្រ សោភា ហៅ ព្រាប សុវត្ថិ ថា “បងស្នាយ” ហើយច្រៀងអោបគ្នាលើឆាកតន្ត្រី GANZBERG កាលពីយប់មិញ

    តារាចម្រៀងដ៏ល្បី២ដួង នៅក្នុងផលិតកម្មហង្សមាស គឺលោក ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា បានអង្រួនអារម្មណ៏ទស្សនិកជន មិនថាអ្នកដែលទៅទស្សនាផ្ទាល់នៅកោះពេជ្រ រឺ អ្នកទស្សនាតាមកញ្ចក់ទូរទស្សន៏កាលពីយប់មិញនេះ តាមរយៈចម្រៀងនិងកាយវិការដ៏ផ្អែមល្ហែម របស់ពួកគាត់។ គ្រាដែលភ្លេងបានប្រគុំយ៉ាងរងំ អ្នកនាង ពេជ្រ សោភា បានហៅលោក ព្រាប សុវត្ថិ ថា “បងស្នាយ” ហើយពួកគេក៏បានបង្ហើរសំនៀងរួមគ្នា និងអោយគ្នាយ៉ាងស្និតស្នាលនៅលើឆាកតន្ត្រី ធ្វើអោយទស្សនិកជន ស្រែកហ៊ោរយ៉ាងខ្លាំងផងដែរ។

    នារាត្រីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ កាលពីយប់មិញនេះ មានការប្រគុំតន្ត្រីដ៏អស្ចារ្យមួយនៅមុខសាលមហោស្រពកោះពេជ្រ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ GANZBERG ក្នុងឪកាសអបអរទិវាសិទ្ធិនារីអន្តរជាតិលើកទី ១០៧ ដោយមានតារាចម្រៀងល្បីៗជាច្រើនចូលរួមផង។ ក្នុងរាត្រីដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏បានឆ្លៀតឪកាសនោះ ចែករង្វាន់អាពាហ៌ពិពាហ៌ ដល់គូស្វាមីភរិយា ដែលបានជាវស្រាបៀរ GANZBERG រៀបចំទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការរបស់ខ្លួនចំនួនជាង ១០០ គូផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay