ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ធ្លាប់ផ្តល់សញ្ញាពីគ្រោះថ្នាក់នៃរលកយក្សសូណាមិ ប៉ុន្តែក្រុមឧតុនិយមឥណ្ឌូនេស៊ីថា គ្រាន់តែជាបាតុភូតជំនោរឡើងខ្ពស់

    BY autoadmin December 25, 2018
    បុរសម្នាក់ធ្លាប់ផ្តល់សញ្ញាពីគ្រោះថ្នាក់នៃរលកយក្សសូណាមិ ប៉ុន្តែក្រុមឧតុនិយមឥណ្ឌូនេស៊ីថា គ្រាន់តែជាបាតុភូតជំនោរឡើងខ្ពស់

    ខណៈដែលមនុស្សជាច្រើនកំពុងកាន់ទុក្ខចំពោះការបាត់បង់ដោយសាររលកយក្សសូណាមិនៅច្រក Sunda កាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះមានវីដេអូមួយបានលេចឡើងជាថ្មីម្តងទៀតនៅលើអ៊ីនធឺណិត ដែលវាជាសញ្ញាដំបូងនៃគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៧៣នាក់ និងរងរបួសជាង ១០០០នាក់។ វីដេអូមួយនោះត្រូវបានបង្ហោះដោយគណនី Twitter ឈ្មោះ @BLLRaY_ ដែលបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃកម្រិតទឹកសមុទ្រនៅតំបន់ Pantai Anyer កោះ Bentan នៅម៉ោង ៩ និង ១៥នាទីល្ងាច (ម៉ោងក្នុងស្រុក) គឺវាត្រឹមតែ ១២នាទី មុនពេលរលកស៊ូណាមីវាយប្រហារមកលើឆ្នេរសមុទ្ររបស់កោះនេះ នៅម៉ោង ៩ និង ២៧ នាទីយប់។

    វិដេអូនេះបានថតនៅឯសណ្ឋាគារ Grand Elti Krakatau ក្នុងទីក្រុង Pantai Anyer ហើយគណនី @BiLLRaY_ បានសរសេរ caption នៅលើវីដេអូជាមួយនឹងការព្រមានអំពីរលកយក្សស៊ូណាមិ។ ទោះយ៉ាងណាក៏ដោយវីដេអូនេះត្រូវបានលុបចោលវិញដោយសារគណនី Twitter របស់ឧតុនិយមអាកាសធាតុ និងភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី (BKMG) បានបង្ហោះថា អ្វីដែលបានកើតឡើងនៅក្នុងទីក្រុង Anyer មិនមែនជារលកស៊ូណាមីនោះទេ វាគ្រាន់តែជាបាតុភូតជំនោរខ្ពស់ប៉ុណ្ណោះ។ ដោយបានគិតថា ប្រហែលវាជាកំហុសរបស់គាត់ គណនី @BiLLRaY_ ក៏សម្រេចចិត្តថា គួរតែលុបវិដេអូនេះចេញវិញ។

    ទោះបីជាយ៉ាងណាក៏ដោយវាបានបង្ហាញថា ភ្នាក់ងារឥណ្ឌូនេស៊ីគឺជាអ្នកដែលបានធ្វើកំហុសដ៏ធ្ងន់ធ្ងរមួយនេះ នៅពេលដែលលទ្ធផលគឺបានបង្ហាញថា ឧបទ្ទវហេតុនេះពិតជាសញ្ញានៃរលកយក្សស៊ូណាមិពិតមែន! យ៉ាងណាមិញរលកយក្សស៊ូណាមិនេះ មិនមែនបណ្តាលមកពីការរញ្ជួយដីនោះទេ គឺដោយសារតែការបាក់ដីក្រោមភ្នំភ្លើង Anak Krakatau។ ក្រោយមកគណនី @BiLLRaY_ ក៏បានបង្ហោះវិដេអូនោះជាថ្មីម្តងទៀត រួមជាមួយ caption រំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសារសព៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: