ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្ដហោះ Boeing មួយគ្រឿង ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ទៅលើស្ថានីយកងកម្លាំងទ័ពអាកាសអាមេរិក

    BY autoadmin December 26, 2018
    យន្ដហោះ Boeing មួយគ្រឿង ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ទៅលើស្ថានីយកងកម្លាំងទ័ពអាកាសអាមេរិក

    យោងតាមរបាយការណ៍របស់សារព័ត៌មាន Alaska សាធារណៈបានឱ្យដឹងថា យន្ដហោះ Boeing 767-300ER មួយគ្រឿងដែលធ្វើដំណើរទៅកាន់ក្រុងស៊ីថល ពីទីក្រុងប៉េកាំង ជាមួយអ្នកដំណើរចំនួន ១៩៤នាក់ ត្រូវបានចុះចតជាបន្ទាន់នៅពេលដែលយន្ដហោះនេះមានបញ្ហាម៉ាស៊ីន។ យន្ដហោះនេះត្រូវបានចុះចតនៅកោះ Shemya ភ្លាមៗដើម្បីជាការប្រុងប្រយ័ត្ន និងសុវត្ថិភាព។ ហើយកោះ Shemya នេះគឺជាស្ថានីយកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដែលមានផ្លូវរត់ប្រវែង ១០,០០០ម៉ែត្រ និងការគ្រប់គ្រងផ្សេងៗ។

    យ៉ាងណាមិញយន្តហោះរបស់ក្រុមហ៊ុន Delta Air Lines មួយទៀត បានហោះមកកោះមួយនេះដើម្បីយកអ្នកដំណើរដែលជាប់គាំង និងនាំពួកគេធ្វើដំណើរបន្តទៅកាន់ទីក្រុងស៊ីថល។ យន្តហោះជំនួសនេះ ក៏បានដឹកអ្នកបច្ចេកទេសថែរក្សា ភ្នាក់ងារបំរើសេវាអតិថិជន និងនាវិកថ្មី ដើម្បីប្រតិបត្តិការហោះហើរត្រឡប់ទៅកាន់ទីក្រុងស៊ីថលវិញ។ ជើងហោះហើរនេះបានមកដល់អាកាសយានដ្ឋានស៊ីថល នៅម៉ោង ១០ និង ១៥នាទីព្រឹក។ ចំណែកក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដំណើរបាននិយាយថា ពួកគេរីករាយណាស់ដែលអ្នកដំណើរមានសុវត្ថិភាពមកដល់គោលដៅវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ komonews

    Share This Post: