ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋីវ័យ ១០០ឆ្នាំ រូបនេះ គឺជាសេដ្ឋីដែលមានអាយុវែងជាងគេ ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតគឺគាត់នៅតែទៅធ្វើការរៀងរាល់ថ្ងៃ

    BY autoadmin December 27, 2018
    មហាសេដ្ឋីវ័យ ១០០ឆ្នាំ រូបនេះ គឺជាសេដ្ឋីដែលមានអាយុវែងជាងគេ ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតគឺគាត់នៅតែទៅធ្វើការរៀងរាល់ថ្ងៃ

    នៅក្នុងខែមីនា ឆ្នាំ២០១៨ ទស្សនាវដ្តី Forbes បានចុះបញ្ជីកំពូលមហាសេដ្ឋីសិង្ហបុរី (Singapore’s 50 Richest 2018) ហើយមហាសេដ្ឋីក្នុងជួរ ទី១៥ ពិសេសម្នាក់នេះ បានធ្វើឱ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះគាត់មានអាយុ ១០០ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែបន្តធ្វើការជារៀងរាល់ថ្ងៃធម្មតា។ មហាសេដ្ឋីម្នាក់នេះមានឈ្មោះថា Chang Yun Chung ស្ថាបនិកក្រុមហ៊ុនអន្តរជាតិប៉ាស៊ីហ្វិក (PIL) ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១.៩ពាន់លានដុល្លារអាមេរិក មកពីប្រទេសសឹង្ហបូរី។

    នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយស្ថានីយទូរទស្សន៍ CNBC លោក Chang បានលាតត្រដាងថា គាត់នៅតែចូលមើលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន PIL ជារៀងរាល់ថ្ងៃដើម្បីធានាថា ប្រតិបត្ដិការកំពុងដំណើរការស្របគ្នា ទោះបីជាគាត់បានប្រគល់តួនាទីជាប្រធានប្រតិបត្តិទៅកូនប្រុសរបស់គាត់ឈ្មោះ Teo Siong Seng កាលពីដើមឆ្នាំនេះក៏ដោយ។ គាត់និយាយថា៖ «ជារៀងរាល់ថ្ងៃខ្ញុំសរសេររាល់សកម្មភាពរបស់ខ្ញុំនៅក្នុងសៀវភៅកំណត់ហេតុរបស់ខ្ញុំ គ្រប់ពេលប្រធាននាយកដ្ឋានមកជួបខ្ញុំ ខ្ញុំមិនអាចដេកនៅផ្ទះបានទេ ព្រោះវាអផ្សុកណាស់» ហើយគាត់បានបន្ថែមថា «វាជាទម្លាប់របស់គាត់ដើម្បីធ្វើឱ្យសកម្ម និងការធ្វើការជារៀងរាល់ថ្ងៃ។ ហើយអាថ៌កំបាំងរបស់គាត់ចំពោះភាពយូរអង្វែងនេះគឺ៖

    – មិនត្រូវបញ្ចេញកំហឹង (ខឹងច្រើន)
    – នៅឱ្យឆ្ងាយពីបារី និងអាល់កុល (ស្រា)
    – លំហាត់ប្រាណឱ្យបានទៀងទាត់
    – អនុវត្តរបបអាហារដែលមានសុខភាពល្អ

    ដូច្នេះអ្នកដឹងទេថា ក្រុមហ៊ុន PIL គឺជាអ្នកលេងដ៏ធំបំផុតនៅក្នុងឧស្សាហកម្មដឹកជញ្ជូនដែលមានបុគ្គលិកជាង ១៨,០០០នាក់ នៅក្នុងបញ្ជីបើកប្រាក់បៀវត្សរបស់ខ្លួន។ ហើយលោក Chang Yun Chung ក៏បានបង្រៀនកូនប្រុសរបស់គាត់ឱ្យមានការគោរពចំពោះបុគ្គលិកតាមរយៈភាពសុចរិត និងភាពជាអ្នកដឹកនាំល្អប្រសើរជាងជាធ្វើជាអ្នកដឹកនាំកាចសាហាវ និងមិនសមរម្យចំពោះបុគ្គលិក ឬអ្នករាល់គ្នា។ ចំណែកលោក Teo Siong Seng ដែលជាកូនក៏បាននិយាយថា «វាជារឿងលំបាកណាស់ក្នុងការធ្វើ ប៉ុន្តែខ្ញុំគិតថាខ្ញុំកំពុងសិក្សាវាបន្តិចម្តងៗ»៕

    អត្ថបទ៖ លីដា
    ប្រភព​៖ worldofbuzz

    Share This Post: