កីឡា

ក្រុម Daun Penh FC បន្ដដំណើរទៅកាន់វគ្គ Live Show 24 ចុងក្រោយ ក្រោយពេលបរាជ័យអស់ 2 រដូវកាលរួចមក

BY
Khmernote Media
March 5, 2018

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 រវាងក្រុម Daun Penh FC និងក្រុម Prathnna FT (B) បញ្ចប់ទៅដោយលទ្ធផលក្រុម Daun Penh យកឈ្នះក្រុម Prathnna FT (B) ដោយលទ្ធផល 6-3។

មុនការប្រកួតក្រុម Daun Penh FC ធ្លាប់រំពឹងទុកថានឹងធ្វើបានល្អនៅក្នុងការប្រកួតសប្ដាហ៍នេះ។ ចូលមកដល់ថ្ងៃប្រកួតជាមួយនឹងក្រុម Prathnna FT (B) សង្កេតឃើញថា ទាំងតង់ទី 1 និងទី 2 ក្រុម Daun Penh FC ពិតជាធ្វើបានល្អមែនដូចការរំពឹងទុករបស់ខ្លួន ទាំងការសម្រុក ការសុតបញ្ចូលទី និងចង្វាក់លេងនៅក្នុងក្រុម។ 2 រដូវកាលកន្លងទៅក្រុម Daun Penh FC ពុំដែលឆ្លងផុតវគ្គ Live Show ជម្រុះដំបូងឡើយ ដោយក្រុមមួយនេះបានបរាជ័យពីរដងរួចមកហើយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 1 និងទី 2។ ប៉ុន្ដែចូលមកដល់រដូវកាលទី 3 នេះ ក្រុមមួយនេះហាក់ដូចជាផ្លាស់ប្ដូរបានច្រើន ចង្វាក់លេងរបស់កីឡាករក្នុងការសម្រុកពិតជាល្អមែនទែន ដោយធ្វើអោយ Prathnna FT (B) ពិបាកនឹងទប់ទល់រួមតែងការសម្រុកបកមកលើក្រុម Daun Penh FC វិញ។

ចំពោះក្រុម​ Prathnna FT (B) មុនការប្រកួតក៏រំពឹងថាឈ្នះក្រុម Daun Penh FC ដែរ ប៉ុន្ដែថ្ងៃប្រកួតមកដល់ ក្រុមមួយនេះលេងដូចជាមិនសូវស៊ីចង្វាក់គ្នាតតែសោះទាំងតំបន់ប្រយុទ្ធនិងការពារធ្វើអោយក្រុម Daun Penh FC សម្រុកមកជាច្រើនច្រើនសារហើយរបូតក្រុមបាល់ច្រើនទៀតផង។​ នៅក្នុងតង់ទី 1 និងទី 2 សង្កេតឃើញថា ក្រុម Prathnna FT (B) បានព្យាយាមលេងទប់ច្រើនជាងប្រយុទ្ធ។ ទោះបីជា Prathnna FT (B) ពុំសូវមានឱកាសប្រយុទ្ធក៏ដោយ ក៏ក្រុមមួយនេះបានឆ្លៀតឱកាសសម្រុកបានជោគជ័យប៉ុន្មានសារ ថែមទាំងសុតបញ្ជូលទីក្រុម Daun Penh FC បាន 3 គ្រាប់ទៀតផង។ បញ្ចប់ការប្រកួតក្រុម Daun Penh FC បន្ដដំណើរទៅកាន់វគ្គ Live Show 24 ចុងក្រោយ។

កីឡាកររបស់ក្រុម Daun Penh FC សុតបញ្ចូលទីដោយកីឡាករ៖
1. កីឡាករ ផាន សុផាន់ណារ៉ា សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ ព្រំ ពុទ្ធសិទ្ធ សុតបញ្ចូលទីបាន 3 គ្រាប់
3. កីឡាករ ហ៊រ សេងជូ សុតបញ្ចូលទីបាន 1 គ្រាប់
4. កីឡាករ រដ្ឋា ធាណុច សុតបញ្ចូលទីបាន 1 គ្រាប់

កីឡាកររបស់ក្រុម Prathnna FT (B) សុតបញ្ចូលទីដោយកីឡាករ៖
1. កីឡាករ អ៊ុក វឌ្ឍនា សុតបញ្ចូលទីបាន 2 គ្រាប់
2. កីឡាករ សេត រ៉ហ្សាស់ សុតបញ្ចូលទីបាន 1 គ្រាប់







Share This Post: