អន្តរជាតិ

សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​ប្រេង​បម្រុងចំនួន ១៥ ​លាន​បារ៉ែលបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេង

BY
autoadmin
October 19, 2022

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងបញ្ចេញប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសនេះ នៅក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង។ រដ្ឋបាល​គ្រោង​នឹង​បញ្ចេញប្រេងចំនួន ១៥ លាន​បារ៉ែលបន្ថែមទៀត ​ក្នុង​ខែធ្នូខាងមុខនេះ ដែលវានឹងបង្គ្រប់ចំនួន ១៨០ លានបារ៉ែល ដែលបានប្រកាសកាលពីនិទាឃរដូវ។ ផែនការនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់អង្គការ OPEC Plus ក្នុងការកាត់បន្ថយផលិតកម្មចំនួន ២ លានបារ៉ែល ក្នុងមួយថ្ងៃៗ។

សេតវិមានបាននិយាយថា ប្រធានាធិបតីលោក ចូ បៃដិន នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃ ហើយនឹងពិចារណាការចេញផ្សាយទ្រង់ទ្រាយធំមួយផ្សេងទៀតប្រសិនបើចាំបាច់។ រដ្ឋបាលលោក បៃដិន ទំនង​ជា​ចង់​បញ្ចុះ​តម្លៃ​ប្រេសសាំង ​ខណៈដែលការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​កៀក​បង្កើយ។ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា តើការចេញផ្សាយនេះនឹងមានឥទ្ធិពលលើតម្លៃប៉ុន្មាននោះទេ នៅពេលដែល OPEC Plus មានជំហរកាត់បន្ថយការផលិត ខណៈរដ្ឋាភិបាល​អាមេរិក​ប្រឆាំង​នឹង​ផែនការ​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NewYork Times

Share This Post: