អន្តរជាតិ

អតីតនាយកសាលាថៃម្នាក់ ត្រូវជាប់គុករយៈពេល ១៩២ឆ្នាំ ជុំវិញរឿងអាស្រូវកិបកេងលុយអាហារថ្ងៃត្រង់របស់សាលា

BY
autoadmin
October 22, 2022

អតីតនាយកសាលាមត្តេយ្យមួយ នៅខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩២ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទកិបកេងមូលនិធិអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃរបស់កូនសិស្ស ដោយផ្តល់ឱ្យពួកគេតែគុយទាវ និងទឹកត្រីប៉ុណ្ណោះ។ តុលាការ​បាន​រក​ឃើញ​លោក Somchao Sitthichen អតីត​នាយក​សាលា Ban Tha Mai ស្រុក Tha Chana មាន​ពិរុទ្ធ​លើ​បទ​ឆបោក​ចំនួន ៧៧ ករណី និង​បាន​កាត់​ទោស​គាត់​ឱ្យជាប់​ពន្ធនាគារ​ ៥ ឆ្នាំ ក្នុង ១ករណី ឬ​សរុប​ចំនួន ៣៨៥ ឆ្នាំ។

ប៉ុន្តែ​ដោយ​សារ​តែ​ការ​សារភាព​របស់​គាត់ ការ​កាត់​ទោស​ត្រូវ​បាន​កាត់​មក​ត្រឹម ១៩២ ឆ្នាំ និង​ ៦​ខែ ហើយយោង​តាម​ក្រម​ព្រហ្មទណ្ឌ ការ​ដាក់​ពន្ធនាគារ​អតិបរមា​ដែល​ច្បាប់​អនុញ្ញាត​គឺ ៥០ឆ្នាំ។ តុលាការក៏មិនបានលើកលែងឱ្យគាត់នោះដែរ បើទោះបីជាបទល្មើសនីមួយៗរបស់គាត់ជាទោសស្រាល ប៉ុន្តែត្រូវបានចាត់ទុកថាធ្ងន់ធ្ងរ ដោយសារការដកហូតអាហារូបត្ថម្ភរបស់កុមារ គឺអាចមានផលប៉ះពាល់រយៈពេលវែង ដល់ការអភិវឌ្ឍរាងកាយរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world

Share This Post: