ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លទ្ធផលដ៏គួរឱ្យខ្លាច នៃការប្រៀបធៀបគ្នារវាងអ្នកជក់បារីធម្មតា និងបារីអេឡិចត្រូនិច «Vaping» (មានវិដេអូ)

    BY autoadmin December 28, 2018
    លទ្ធផលដ៏គួរឱ្យខ្លាច នៃការប្រៀបធៀបគ្នារវាងអ្នកជក់បារីធម្មតា និងបារីអេឡិចត្រូនិច «Vaping» (មានវិដេអូ)

    វិដេអូថ្មីមួយបានបង្ហាញពីឥទ្ធិពលផ្ទុយគ្នានៃការជក់បារី ប្រៀបធៀបនឹងការជក់បារីអេឡិចត្រូនិច ហើយលទ្ធផលគឺពិតជាគួរឱ្យរន្ធត់។ Public Health England (PHE) បានធ្វើការពិសោធន៍មួយដើម្បីគូសបញ្ជាក់ពីផលប៉ះពាល់ដ៏សាហាវដែលការជក់បារីអាចមានលើខ្លួនអ្នក។ វិដេអូនេះត្រូវបានចេញផ្សាយនេះជាការដាក់បញ្ចូលចុងក្រោយ នៅក្នុងយុទ្ធនាការរបស់ Public Health England គឺជាគំនិតផ្តួចផ្តើមមួយ ដែលជំរុញឱ្យអ្នកជក់បារីចាប់ផ្តើមបោះបង់ចោលនូវការជក់របស់ពួកគេ ផ្តើមពីខែមករា ឆ្នាំ២០១៩ ដោយវិដេអូនេះបានបង្ហាញពីការខូចខាតជាបន្តបន្ទាប់របស់បារី។

    យោងតាមការស្រាវជ្រាវមួយឱ្យដឹងថា ជាង ៤៤ភាគរយ នៃអ្នកជក់បារីជឿថា បារីអេឡិចត្រូនិច គឺមានគ្រោះថ្នាក់ដូចជាការជក់បារីធម្មតាដែរ ប៉ុន្តែការពិតពួកគេប្រហែលជាមិនដឹងថា វាបង្កឱ្យមានគ្រោះថ្នាក់ទាបជាងបារីធម្មតានោះទេ។ យ៉ាងណាក៏ដោយអ្នកជក់បារីរហូតដល់កន្លះលាននាក់ត្រូវបានគេរំពឹងថា នឹងបញ្ឈប់ការជក់បារីនៅខែក្រោយហើយ PHE កំពុងជំរុញអ្នកដែលជក់បារីព្យាយាមបញ្ឈប់ការជក់នេះតាមដែលអាចធ្វើបាន។ នៅក្នុងវិដេអូនេះ អ្នកឯកទេសខាងសុខភាពលោកបណ្ឌិត Lion Shahab និងលោកស្រីវេជ្ជបណ្ឌិត Rosemary Leonard បានធ្វើការពិសោធន៏ ដោយបង្ហាញផ្ទាល់ភ្នែកនូវសារធាតុគីមីបង្កជំងឺមហារីក និងការស្រូបយកដោយអ្នកជក់បារីជាមធ្យមក្នុងមួយខែ ក្នុងនោះវេជ្ជបណ្ឌិតទាំង២ បានដាក់នូវកែវដែលមានដាក់បញ្ចូលនូវដុំកប្បាសចំនួន៣ ដោយធ្វើការប្រៀបធៀបរវាង អ្នកមិនជក់បារី អ្នកជក់បារី និងបារី​អគ្គីស​នី។

    នៅចុងបញ្ចប់នៃការពិសោធន៍ កែវកប្បាសដែលតំណាងឱ្យអ្នកជក់បារីជាមធ្យមក្នុងមួយខែ ប្រែទៅជាពណ៌ត្នោត។ ផ្ទុយទៅវិញកែវកប្បាសតំណាងឱ្យអ្នកជក់បារីអេឡិចត្រូនិច គឺមិនមានការប្រែប្រួលប៉ុន្មានទេ ដោយគ្រាន់តែមានការរីកមាឌកប្បាសដោយសារតែចំហាយទឹក និងការប្រែពណ៌បន្តិចបន្តួចប៉ុណ្ណោះ។ នាយកនៃការកែលំអសុខភាពរបស់ PHE លោកសាស្ត្រាចារ្យ John Newton បាននិយាយថា ការពិសោធន៍នេះបង្ហាញពីភាពផ្ទុយគ្នាយ៉ាងច្បាស់រវាងផលប៉ះពាល់នៃការជក់បារី និងការជក់បារីអេឡិចត្រូនិច។ យ៉ាងណាមិញការសិក្សាស្រាវជ្រាវមួយក៏បានប៉ាន់ប្រមាណដែរថា ខណៈពេលដែលមិនសូវមានហានិភ័យ ការជក់បារីអេឡិចត្រូនិចមានគ្រោះថ្នាក់តិចជាងការជក់បារីដល់ទៅ ៩៥ភាគរយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ mirror

    Share This Post: