មេរោគកញ្ជ្រិលកំពុងវាយលុកព្រលានយន្តហោះអាមេរិកមួយកន្លែង ហើយអ្នកដំណើរដែលឆ្លងកាត់ទីនោះគឺអាចនឹងទទួលរងនូវមេរោគនេះ
មន្រ្តីសុខាភិបាលបានព្រមានថា អ្នកដំណើរដែលបានចុះចតនៅ Newark, New Jersey នៅថ្ងៃណូអែលអាចត្រូវបានប៉ះពាល់ទៅនឹងរោគកញ្ជ្រិល។ សេចក្តីរាយការណ៍មួយបានឱ្យដឹងថា អ្នកដំណើរដែលជិះយន្ដហោះទៅស្ថានីយ៍ Liberty International Terminal B ពីទីក្រុងប្រ៊ូសែល ត្រូវបានរកឃើញថា មានជំងឺកញ្ជ្រិលនេះ។ ក្រុមមន្ត្រីបាននិយាយថា រាល់នរណាម្នាក់ដែលនៅលើជើងហោះហើរនេះ ឬកំពុងឆ្លងកាត់ការត្រួតពិនិត្យលិខិតឆ្លងដែនចន្លោះ ម៉ោង១២ និង ម៉ោង៤ រសៀល គួរតែប្រុងប្រយ័ត្នចំពោះរោគសញ្ញាយ៉ាងហោចណាស់រហូតដល់ថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០១៩។
វេជ្ជបណ្ឌិត គ្រីស្ទីណាន់ថាន (Christina Tan) បាននិយាយប្រាប់ ABC7 ថា៖ «អ្នកដែលមិនធ្លាប់បានចាក់វ៉ាក់សាំង ឬមិនមានទាន់មានជំងឺកញ្ជ្រឹល គឺមានហានិភ័យខ្ពស់ក្នុងការឆ្លងប្រសិនបើពួកគេត្រូវបានប៉ះពាល់ដោយមេរោគនេះ។ យើងជម្រុញឱ្យមនុស្សគ្រប់គ្នាពិនិត្យមើលដើម្បីប្រាកដថា ពួកគេ និងសមាជិកគ្រួសាររបស់ពួកគេមានបច្ចុប្បន្នភាពចំពោះវ៉ាក់សាំងជំងឺកញ្ជ្រិល, ជំងឺស្រឡទែន, ជម្ងឺ rubella (MMR) និងការចាក់ថ្នាំបង្ការរោគដែលសមស្របទៅនឹងអាយុទាំងអស់។ នៅពេលដែលនរណាម្នាក់ដែលដែលផ្ទុកមេរោគនេះបានក្អកក្អក កណ្តាស់ ឬនិយាយ មកកាន់អ្នក តំណក់តូចៗអាចត្រូវបានបាញ់ទៅក្នុងខ្យល់ ក្រោយមកអ្នកអាចនឹងស្រូបយកវា ហើយបន្ទាប់មកអ្នកនឹងត្រូវបានឆ្លងជំងឺនេះ។ រោគសញ្ញាជំងឺនេះនឹងមានវត្តមាននៅចន្លោះពី ១០ ទៅ ១៤ថ្ ងៃក្រោយការឆ្លងមេរោគរួមទាំងមានការគ្រុនក្តៅ ក្អក ហៀរសំបោរ និងកន្ទួល លើស្បែកទាំងមូល។មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានណែនាំឱ្យក្មេងៗទទួលការចាក់វ៉ាក់សាំងកម្រិត ទី១ នៅអាយុ ១២ខែ ទៅ ១៥ខែ ហើយកម្រិតទី២ នៅអាយុពី ៤ ទៅ ៦ឆ្នាំ៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail