ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឮឪពុករអ៊ូថាកុំព្យូទ័រមានសំរាមច្រើន ស្រាប់តែកូនស្រីយកទៅលាងទឹកដុះសាប៊ូអោយ ឪពុកឃើញហើយគាំងនិយាយលែងចេញ

    BY Khmernote Media October 26, 2022
    ឮឪពុករអ៊ូថាកុំព្យូទ័រមានសំរាមច្រើន ស្រាប់តែកូនស្រីយកទៅលាងទឹកដុះសាប៊ូអោយ ឪពុកឃើញហើយគាំងនិយាយលែងចេញ

    ចិន៖ ក្មេងស្រីដ៏គួរឲ្យស្រលាញ់និងឆ្លាតវ័យម្នាក់បានធ្វើឲ្យឪពុកម្តាយរបស់នាងហួសចិត្តនិយាយលែងចេញ ក្រោយរូបនាងបានយកកុំព្យូទ័រយួរដៃសម្រាប់ធ្វើការងាររបស់ឪពុកនាងទៅលាងទឹកជាមួយនឹងសាប៊ូ និងបានធ្វើឲ្យកុំព្យូទ័រដ៏ថ្លៃមួយនោះត្រូវខូចបើកលែងចេញតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងត្បូងប្រទេសចិន ខណៈក្មេងស្រីដែលបានធ្វើសកម្មភាពលាងសម្អាតកុំព្យូទ័រជាមួយសាប៊ូនោះមានឈ្មោះថា Duomi និងទើបមានអាយុត្រឹម ២ឆ្នាំប៉ុណ្ណោះ។

    បើតាមស្រ្តីជាម្តាយរបស់ក្មេងស្រីរូបនេះបានប្រាប់ឲ្យដឹងថា នៅក្នុងអំឡុងពេលញ៉ាំបាយនៅពេលព្រឹកប្តីរបស់គាត់និយាយថា​ នៅក្នុងកុំព្យូទ័ររបស់គាត់មានសំរាមច្រើនណាស់ដែលគួរតែសម្អាតចោលខ្លះ ខណៈដែលរូបគាត់ចង់និយាយសំដៅថា ក្នុងកុំព្យូទ័រមានផ្ទុកឯកសារអត់ប្រយោជន៍ច្រើនណាស់ តែគាត់មិនទាន់មានពិនិត្យឡើងវិញដើ​ម្បីលុបឯកសារទាំងនោះចោលទេ។ លុះដល់ពេលថ្ងៃត្រង់ក្នុងអំឡុងពេលដែលប្តីរបស់គាត់បានដេកលក់ស្រាប់តែកូនស្រីរបស់គាត់បានយកកុំព្យូទ័រនោះទៅលាងទឹកជាមួយសាប៊ូ និងធ្វើឲ្យវាខូចបើកលេងចេញតែម្តង។ ស្រ្តីជាម្តាយរូបនេះបានបញ្ជាក់ថា​ កុំព្យូរទ័រយួរដៃរបស់ប្តីគាត់នោះគឺជាកុំព្យូរទ័រម៉ាក Apple ដែលប្តីគាត់ទើបនឹងទិញបាន ៣ឆ្នាំប៉ុណ្ណោះក្នុងតម្លៃ ៩,០០០យន់ (១,២០០ ដុល្លារ)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post: