ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ របស់លោក Elon Musk ត្រូវបានបញ្ចប់ជាផ្លូវការ

    BY autoadmin October 28, 2022
    ការទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ របស់លោក Elon Musk ត្រូវបានបញ្ចប់ជាផ្លូវការ

    ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ការទិញយក Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ របស់លោក Elon Musk ត្រូវបានបញ្ចប់ជាផ្លូវការហើយ។ មុននេះ អ្នករាយការណ៍ព័ត៌មាន CNBC លោក David Faber បានសរសេរថា៖«ឥឡូវនេះ Elon Musk ជាអ្នកទទួលបន្ទុកនៅ Twitter»។ អ្នកយកព័ត៌មានបានសរសេរថា៖«ខ្ញុំត្រូវបានគេប្រាប់ឱ្យដឹងថា អតីតនាយកប្រតិបត្តិ @paraga និង CFO @nedsegal បានចាកចេញពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ហើយនឹងមិនត្រឡប់មកវិញទេ នៅពេលដែលយុគសម័យ Musk ចាប់ផ្តើម»។ យ៉ាងណា លោក Musk មិន​ទាន់​ឆ្លើយ​តប​ចំពោះ​រឿង​នេះ​ទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: