ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកស្រី Tong Wenhong ពីអ្នកទទួលភ្ញៀវដែលគ្មានបទពិសោធន៍ឱ្យ Alibaba ក្លាយជានាយកប្រតិបត្តិកំពូល

    BY autoadmin December 31, 2018
    លោកស្រី Tong Wenhong ពីអ្នកទទួលភ្ញៀវដែលគ្មានបទពិសោធន៍ឱ្យ Alibaba ក្លាយជានាយកប្រតិបត្តិកំពូល

    មុនពេលដែលលោកស្រី Judy Tong Wenhong ក្លាយជាដៃគូរបំផុសគំនិតបំផុតរបស់ក្រុមហ៊ុន Alibaba គាត់ធ្លាប់បានបម្រើជាអ្នកទទួលខុសត្រូវ បន្ទាប់មកជាតំណាងផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុននេះ ហើយទីបំផុតគាត់បានក្លាយជាអនុប្រធានដែលគ្មានបទពិសោធន៍ទាល់តែសោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្រីគឺជាមនុស្សដែលមិនចេះរាថយ និងហា៊នប្រឈមបញ្ហាដ៏លំបាកជាច្រើនទើបលោកស្រីអាចសម្រេចបានជោគជ័យដូចសព្វថ្ងៃ។ លោកស្រី Judy Tong Wenhong មានអាយុ ៣០ឆ្នាំ នៅពេលគាត់បានចូលរួមក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកចិននៅ ឆ្នាំ២០០០។ ដោយគ្មានបទពិសោធអ្វីពីមុន លោកស្រីក៏បានដាកពាក្យជាជំនួយការរដ្ឋបាល ប៉ុន្តែដំបូងឡើយលោកស្រីមិនត្រូវបានគេហៅឱ្យចូលសម្ភាសនោះទេ។ ក្រោយមកលោកស្រីក៏បានព្យាយាមដាក់ពាក្យម្តងទៀត ហើយក៏មានឱកាសបានក្លាយជាអ្នកទទួលភ្ញៀវឱ្យក្រុមហ៊ុន។

    ថ្វីបើការចាប់ផ្តើមក្នុងការងាររបស់គាត់មានភាពរង្គោះរង្គើដោយសារគាត់គ្មានបទពិសោធអ្វី មនុស្សជាច្រើនបានកត់សម្គាល់ពីរបៀបដែលគាត់ធ្វើការ។ លោកស្រី Judy Tong Wenhong ជាមនុស្សម្នាក់ដែលធ្វើការលើសពីការងារដែលជាកាតព្វកិច្ចប្រចាំថ្ងៃរបស់គាត់ ដោយគាត់តែងតែផ្ញើសំបុត្រទៅស្ថានីយរថភ្លើង Hangzhou-Shanghai ដើម្បីរៀបចំឱ្យមិត្តរួមការងាររបស់គាត់លើដំណើរកម្សាន្តទៅកាន់ទីក្រុងស៊ាងហៃ និងរៀបចំភេសជ្ជៈត្រជាក់សម្រាប់ពួកគេនៅរដូវក្តៅ ឬជួយដល់អតិថិជនដែលមានចម្ងល់សម្រាប់សេវាកម្មអតិថិជន។ មួយឆ្នាំក្រោយមកគាត់ត្រូវបានគេផ្ទេរឱ្យទៅផ្នែកជំនួយការអតិថិជន ហើយបីខែក្រោយមកគាត់បានត្រឡប់មកផ្នែករដ្ឋបាលវិញ ប៉ុន្តែគាត់ត្រូវបានដំឡើងឋានៈជានាយក ខណៈពេលនោះដែរវាជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់លោកស្រីក្នុងការដឹកនាំក្រុម ពីព្រោះគាត់ធ្លាប់តែជាអ្នកទទួលភ្ញៀវកាលពីមុន។

    ក្នុងអំឡុងពេលលោកស្រី Tong ធ្វើជាអ្នកតំណាងនៅក្នុងការបែងចែកផ្សេងៗ គាត់បានប្រឈមនឹងបញ្ហាជាច្រើន ដែលវានឹងធ្វើតេស្តភាពជាមេដឹកនាំរបស់គាត់។ ស្នាដៃគួរឱ្យកត់សម្គាល់របស់គាត់គឺរួមមាន សន្និសីទ West Lake Internet Symposium ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដោយគាត់បានសម្របសម្រួលគម្រោងការបណ្តាក់ទុនរបស់ក្រុមហ៊ុនយ៉ាងជោគជ័យ។ តួនាទីរបស់លោកស្រីក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតធ្ងន់ធ្ងរ (SARS) នៅក្នុងក្រុមហ៊ុនកាលពី ឆ្នាំ២០០៣ ក៏ត្រូវបានគេកោតសរសើរផងដែរ។ ក្រោយមកទៀតនៅក្នុងខែឧសភា ឆ្នាំ២០១៣ គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតួនាទីកាន់តែធំឡើងៗ។

    ក្រុមហ៊ុន Alibaba បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការប្រព័ន្ធ CNS ជាមួយក្រុមហ៊ុនដទៃទៀត ហើយបានបង្កើតក្រុមហ៊ុន Cainiao.com ដែលស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានធ្វើជាប្រធាន ហើយលោកស្រី Tong បានកាន់តំណែងជាប្រធានប្រតិបតិ្តការ។ នៅក្នុង ឆ្នាំ២០១៤ ក្រុមហ៊ុន Alibaba បានចូលរួមជាសាធារណៈនៅផ្សារហ៊ុនញូវយ៉ក ហើយនៅពេលនោះក្រុមហ៊ុន Alibaba ក៏បានបង្កើតប្រវត្តិសាស្ត្រជា IPO ដ៏ធំបំផុតរបស់អាមេរិកដែលបានប្រមូលប្រាក់ ២១.៨ពាន់លានដុល្លារ។ នៅឆ្នាំក្រោយនេះលោក Jack Ma គ្រោងនឹងចូលនិវត្តន៍ ដែលពេលនេះផងដែរលោកស្រីនឹងត្រូវគេរំពឹងថានឹងក្លាយជាអ្នកជំនាន់ក្រោយឱ្យ Alibaba ហើយតួនាទីរបស់លោកស្រីនឹងកាន់តែធំជាងមុនទៅទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: