ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងនឹងហាមឃាត់ថង់ប្លាស្ទិកចេញពីផ្សារទំនើបទាំងអស់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩

    BY autoadmin December 31, 2018
    កូរ៉េខាងត្បូងនឹងហាមឃាត់ថង់ប្លាស្ទិកចេញពីផ្សារទំនើបទាំងអស់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩

    ប្រទេសកូរ៉េខាងត្បូងនឹងហាមប្រាមថង់ប្លាស្ទិចចោលពីផ្សារទំនើបទាំងអស់ទូទាំងប្រទេស។ ផ្សារទំនើបធំៗ ចំនួន ២,០០០ និងហាងធម្មតាចំនួន ១១,០០០កន្លែង ដែលមានទំហំជាន់ក្រោម ១,៧៧៦ ហ្វូត ឬលើសពីនេះនឹងត្រូវទទួលការហាមប្រាមដែលនឹងចូលជាធរមាននៅថ្ងៃស្អែកនេះ។ នរណាម្នាក់ដែលបំពានច្បាប់នេះអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៣លានវ៉ុន (ប្រហែល ២,៦៩៤ដុល្លារអាមេរិក) ។ អនុលោមតាមច្បាប់នេះ អតិថិជននឹងត្រូវបានផ្តល់ជូននូវជម្រើសដូចជាថង់ក្រណាត់ និងក្រដាសជំនួសវិញ។

    ការហាមឃាត់នេះ បានចាប់ផ្តើមឡើងបន្ទាប់ពីរដ្ឋមន្រ្តីនៅចក្រភពអង់គ្លេសបានចាប់ផ្តើមការពិគ្រោះយោបល់មួយស្តីពីផែនការបង្កើនទ្វេដងលើតម្លៃនៃប្លាស្ទិក (ដែលប្រើបានតែមួយដង) នៅប្រទេសអង់គ្លេសគិតចាប់ពី ឆ្នាំ២០២០ និងពង្រីកគម្រោងនេះដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពទូទាំងពិភពលោកដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។ ចាប់តាំងពីខែតុលា ឆ្នាំ២០១៥ អ្នកលក់រាយធំៗនៅក្នុងប្រទេសអង់គ្លេសនឹងបូកបន្ថែម ៥ផេន (ប្រហែល ០.៥ ដុល្លារអាមេរិក) សម្រាប់ថង់ប្លាស្ទិចនីមួយៗ។ ហើយនៅឆ្នាំ ២០២០ នឹងមានការឡើងថ្លៃដល់ ១០ផេន សម្រាប់ថង់ប្លាស្ទិក១៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: