ពីក្រោយភាពឆើតឆាយរបស់ទីក្រុងហុងកុង ប្រជាជន ២០០,០០០នាក់ កំពុងរស់នៅក្នុងផ្ទះខ្ទមតូចៗ ដែលគេឱ្យឈ្មោះថាជា ផ្ទះមឈូស
ហុងកុង៖ ហុងកុងត្រូវបានគេស្គាល់ជាយូរមកហើយសម្រាប់ភាពរុងរឿងរបស់ខ្លួន និងភាពជោគជ័យនៅគ្រប់វិស័យ ក៏ប៉ុន្តែប្រហែលជាយើងមួយចំនួនមិនបានដឹងពីអ្វីផ្សេងទៀតដែលនៅក្រោមរូបភាពជោគជ័យនេះទេ។ មួយក្នុងចំណោមនោះគឺ ទីលំនៅដែលមានរាងដូចជាខ្ទមតូចៗ ចែកជាក្រុមតូចៗ ដែលជាផ្ទះទ្រុង និងមានលក្ខណដូចជាមឈូស។ ជាមួយនឹងភាពឆើតឆាយរបស់ហុងកុង មនុស្សចំនួន ២០០,០០០នាក់ ត្រូវបង្ខំចិត្តរស់នៅស្ថានភាពបែបនេះ ទោះបីជាពួកគេប្រឹងប្រែងធ្វើការដល់កម្រិតណាក៏ដោយ។ សម្រាប់ប្រជាជនដែលរស់នៅភាគខាងលិច វាពិបាកក្នុងការស្រម៉ៃណាស់ថា នរណាម្នាក់អាចរស់នៅក្នុងផ្ទះតូចៗបែបនេះ ប៉ុន្តែសម្រាប់មនុស្សក្រីក្រមួយចំនួននៅក្នុងទីក្រុងហុងកុង វាគឺជាផ្ទះរបស់ពួកគេដែលមានទំហំ ៤០ហ្វីតការ៉េ (ប្រហែល ១២ម៉ែត្រការ៉េ)។
អង្គការសង្គមដើម្បីសហគមន៍ (SoCO) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ និងជាអង្គការលើកកម្ពស់សិទ្ធិស៊ីវិលជាពិសេសសម្រាប់ប្រជាជនក្រីក្រ បានបញ្ចេញរូបភាពដែលថតដោយអ្នកថតរូប Benny Lam ។ រូបភាពទាំងនោះបង្ហាញពីរូបថតនៃគ្រួសារដែលមានប្រាក់ចំណូលទាប អ្នកដែលមានវ័យចាស់ និងអ្នកដែលគ្មានការងារធ្វើរស់នៅក្នុងតំបន់អនាធិបតេយ្យក្នុងទីក្រុងហុងកុង។ របាយការណ៍មួយក៏បានឱ្យដឹងថា មនុស្សទាំងនេះត្រូវតែមានលទ្ធភាពក្នុងការជួលផ្ទះដែលមានតម្លៃថ្លៃ ដែលវាស្មើនឹងប្រហែល ៧-១០ដុល្លារ (ក្នុងមួយម៉ែត្រការ៉េ) ក្នុងមួយខែ ហើយពេលខ្លះមនុស្សមួយចំនួនត្រូវរង់ចាំរយៈពេលច្រើនឆ្នាំសម្រាប់ជួលផ្ទះទាំងនេះ ពីព្រោះផ្ទះដែលទំនេរមានចំនួនតិចខ្លាំងណាស់នៅហុងកុងនេះ។ ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃផ្ទះមឈូស ឬ Coffin Homes នៅក្នុងទីក្រុងហុងកុង៖









អត្ថបទ៖ លីដា
ប្រភព៖ abouther