កីឡា
Samir Nasri ត្រលប់មក Premier League វិញចូលរួមជាមួយក្លឹបញញួរយក្ស West Ham
BY Khmernote Media
January 2, 2019
ក្លឹប West Ham បានចុះហត្ថលេខាលើអតីតខ្សែបម្រើសញ្ជាតិបារាំងដែលធ្លាប់លេងឲក្លឹប Arsenal និង Manchester City គឺកីឡាករ Samir Nasri បន្ទាប់ពិន័យព្យួរមិនឲចូលលេងចំនួន ១៨ខែបានបញ្ចប់ដោយសារប្រើប្រាស់សារធាតុហាមឃាត់។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ 31 ឆ្នាំរូបនេះមិនមានក្លឹបលេងចាប់តាំងពីថ្ងៃទី 31 ខែមករាបន្ទាប់ពីចាកចេញពីក្លឹបទួរគី Antalyaspor។

Nasri បានបង្ហាញខ្លួន 215 ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ដែលបានលេងឱ្យក្រុម Arsenal ពីឆ្នាំ 2008 ដល់ឆ្នាំ 2011 មុនពេលផ្ទេរទៅ Manchester City ក្នុងតម្លៃ 25 លានផោន។ Nasri បាននិយាយថា: «ការត្រលប់មកលេងនៅក្របខ័ណ្ឌដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោកជាមួយនឹងក្រុមមួយដែលពោរពេញដោយមហិច្ឆតាជាមួយអ្នកចាត់ការម្នាក់ដែលខ្ញុំធ្លាប់ស្គាល់ វាគឺជាការងារដ៏ល្អបំផុតនៅក្នុងពិភពលោកហើយខ្ញុំពិតជារំភើបណាស់»។
អត្ថបទ៖ ប៊ុនហួរ