ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញម្នាក់បានប្រាប់ពីមូលហេតុដែលទឹកនៅទូទាំងសហរដ្ឋអាមេរិកពេលខ្លះប្រែពណ៌ត្នោត លឿង និងពណ៌ផ្សេងៗទៀត

    BY autoadmin January 2, 2019
    អ្នកជំនាញម្នាក់បានប្រាប់ពីមូលហេតុដែលទឹកនៅទូទាំងសហរដ្ឋអាមេរិកពេលខ្លះប្រែពណ៌ត្នោត លឿង និងពណ៌ផ្សេងៗទៀត

    លោកស្រី Erin Brockovich សកម្មជនបរិស្ថាន និងជាអ្នកប្រយុទ្ធដើម្បីទឹកស្អាតបានពន្យល់ពីមូលហេតុដែលមនុស្សបានឃើញទឹកផឹករបស់ពួកគេប្រែពណ៌ផ្សេងៗគ្នា។ នៅក្នុងវីដេអូគាត់បាននិយាយពីហេតុផលដែលទឹកប្រែពណ៌នេះថា៖ «ខ្ញុំទទួលបានរូបភាពពីគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក ហើយពួកគេហាក់ដូចជាឆ្ងល់ថា ហេតុអ្វីបានជាទឹករបស់ពួកគេប្រែជាពណ៌ត្នោត ឬពណ៌លឿង ឬពណ៌ទឹកក្រូចយ៉ាងនេះ?» «មូលហេតុនោះគឺ ដោយសារយើងបានបន្ថែមជាតិអាម៉ូញាក់ទៅក្នុងប្រព័ន្ធទឹករបស់យើង ដែលវាធ្វើឱ្យទឹកមើលទៅថ្លា។

    លោកស្រីក៏បានបន្តថា៖ ខ្ញុំគិតថាពួកយើងបានយកចំណេញលើវា​ គ្រប់ពេលដែយើងបើកទឹកប្រើប្រាស់គឺវាចេញមកភ្លាម។ ប្រព័ន្ធទឹកគឺមានភាពស្មុគស្មាញ ហើយយើងត្រូវរត់វាពីចំណុចមួយទៅម៉ាស៊ីនទឹករបស់អ្នកដោយចំងាយរាប់គីឡូម៉ែត្រពីប្រព័ន្ធចែកចាយរបស់វា។ ដោយសារប្រព័ន្ធទឹកមានប្រវែងឆ្ងាយៗ ដូច្នេះនៅពេលដែលទឹកហូរកាត់បំពង់ វាអាចបណ្តាលឱ្យបំពង់នាំយកទឹកនោះមានច្រេះ ហើយដូច្នេះការនាំយកទឹក ជាតិដែក និងម៉ង់ហ្គាណែសពីក្នុងបំពង់ទឹកទាំងនោះ ធ្វើឱ្យទឹករបស់យើងប្រែពណ៌ផ្សេងៗគ្នា ហើយវាក៏មិនមានន័យថា វាមានសុវត្ថិភាពក្នុងការផឹកដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ businessinsider

    Share This Post: